- 2018-06-10 02:14:50
- ព័ត៌មាន
នុះ! បេះដូងកំព្រាកណ្ដោចកណ្ដែងយូរពេក Pope ផ្ដើមត្អូញចង់មានគូស្នេហ៍នឹងគេហើយ
- 2018-06-10 02:14:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នុះ! បេះដូងកំព្រាកណ្ដោចកណ្ដែងយូរពេក Pope ផ្ដើមត្អូញចង់មានគូស្នេហ៍នឹងគេហើយ
ចន្លោះមិនឃើញ
នាពេលបច្ចុប្បន្ននេះ អ្នកគាំទ្រជាច្រើនច្បាស់ជាបានជ្រាបច្បាស់ថា កំលោះសង្ហា Pope Thanawat មិនទាន់មានគូគាប់ប្រចាំចិត្តនៅឡើយទេ ហើយមកពីនៅម្នាក់ឯងយូរពេកហើយ ទើបពេលនេះលោកត្អូញចង់បានម្ចាស់ចិត្តនឹងគេ។
Pope Thanawat ឬឃុនមឿន បាននិយាយក្ដែងៗក្នុងបទសម្ភាសមួយជាមួយក្រុមអ្នកសារព័ត៌មានថា ខ្លួនពិតជាចង់បានមិត្តស្រីម្នាក់ ប៉ុន្តែមកទល់ពេលនេះហើយ លោកនៅតែមិនទាន់រកឃើញអ្នកយល់ចិត្តបាននៅឡើយ។ ប៉ុន្តែ Pope ពិតជាសង្ឃឹមមុតមាំថាថ្ងៃណាមួយ លោកនឹងជួបមនុស្សល្អម្នាក់ជាក់ជាមិនខាន។
និយាយចូលដល់រឿងកម្រៃដែលទទួលបាននាពេលបច្ចុប្បន្នវិញ តារាប្រុសវ័យ ៣៥ឆ្នាំរូបនេះ អាចទទួលបានច្រើន មិនទាបដូចមុននោះទេ។ លោកទទួលបានតម្លៃខ្លួនខ្ពស់ ក្រោយសម្ដែងរឿង "បុព្វេសន្និវាស” ហើយសព្វថ្ងៃលោកក៏មមាញឹកមិនធម្មតាដែរក្នុងការចូលរួមកម្មវិធីមួយចំនួន ព្រមទាំងការងារថតស្ប៉តពាណិជ្ជកម្ម។ ក្រៅពីនោះ Pope ក៏មានជំនួញកំពុងកាន់កាប់ក្នុងដៃដែរ។
ក្រោយពីរឿង "បុព្វេសន្និវាស” បានបញ្ចាំងចប់ អ្នកគាំទ្រគ្រប់គ្នាពិតជាចង់តាមដានទស្សនាភាពយន្ត ឬស្នាដៃផ្សេងទៀតរបស់លោកណាស់។ ប៉ុន្តែបើតាមព័ត៌មានដែលបានចុះផ្សាយនាពេលកន្លងមក គ្រប់គ្នានឹងបានឃើញវត្តមានសម្ដែងរបស់តារាប្រុសរូបនេះជាថ្មីម្ដងទៀតក្នុងរឿងភាគបែបសម័យវិញម្ដងមានចំណងជើងថា "Kham See Than Dorn” ដោយចាប់ដៃគូជាមួយ Chippy Sirin លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ក្នុងពេលឆាប់ៗ៕