• 2018-06-10 04:26:23
  • ជីវិតតារា

សូជីអូ និង​ម៉ារីម៉ាទៅ​មើល​កូន​ហាត់របាំបាឡេដល់​កន្លែង​ថ្ងៃចូលរៀនទី១ និងលួច​ថត​វីដេអូទៀត

  • 2018-06-10 04:26:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ឃើញ​កូន​មាន​និស្ស័យ​​ទៅ​លើ​វិស័យ​សិល្បៈ​ ពិសេស​ការ​រាំ​មិន​ខុសពី​ខ្លួន​ តារា​សម្ដែង​ហ្វីលីពីន​ Dingdong Dantes និង​ Marian Rivera ក៏​បាន​ជំរុញ​ឲ្យ​កូន​ចូល​រៀន​រាំ។

នាង​តូច​ Zia បាន​ចុះឈ្មោះ​ចូលរៀន​រាំ​របាំ​បាឡេ​​រយៈ​ពេល​ ២ ទៅ​៣ខែមក​ហើយ។ បើ​តាម​ម្ដាយ​ឪពុក​របស់​កុមារី​រូបនេះ​បាន​បញ្ជាក់​ថា​ ពួកគេ​ពិត​ជា​ចង់​ឲ្យ​​កូន​សាក​ល្បង​ក្នុង​ការ​ចាប់​យក​ជំនាញ​ខុស​ៗ​គ្នា ពោល​ក្រៅ​ពី​ការសម្ដែង​ ក៏​មាន​ការ​រាំ​ដែរ។

កាល​ពី​ថ្ងៃ​ទី​ ០៧ ខែ​មិថុនា​ទាំង​ Dingdong និង​ Marian បាន​ទៅ​មើល​សកម្មភាព​ហាត់​រៀន​ថ្ងៃដំបូង​របស់​កូន​ដល់​ក្នុង​ថ្នាក់​របាំ​បាឡេ ព្រមទាំង​បាន​ថត​វីដេអូ​ខ្លី​មួយ​របស់​កូន។ Zia ពិត​ជា​ត្រង់​ត្រាប់​ស្ដាប់​គ្រូ​បង្រៀន​ណាស់ គឺ​តែងព្យាយាម​ពន់ពែន​ខ្លួន ទៅតាមអ្វីដែល​គ្រូ​ប្រាប់​ជានិច្ច។

ទស្សនា​វីដេអូសកម្មភាព​ហាត់រៀន​ដូចខាងក្រោម៖

ប្រភព៖ Team Dantes ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់