• 2018-06-10 09:15:07
  • ជីវិតតារា

ដោយសារបែបនេះទើប ឃុំ ប៉ុណ្ណាដែត បណ្តោយ​ប្រពន្ធប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទៀត​

  • 2018-06-10 09:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចិត្ត​អាណិត​ប្រពន្ធ​ដែល​មានការរវល់ក្នុងការងារជារៀងរាល់ថ្ងៃ ព្រោះត្រូវររវល់មើលថែគ្រួសារ និងការងាររកស៊ី តែដោយសារនេះជាបណ្តាំចុងក្រោយរបស់ឪពុកក្មេករបស់ខ្លួន បានផ្តាំទៅកាន់អ្នកនាង យក់ ថិតរដ្ឋា ថា​ត្រូវ​បន្ត​ខិតខំ​កសាង​ស្នាដៃ លើ​វិស័យ​សិល្បៈ ​កុំ​បោះបង់វាជាដាច់ខាត។

យក់ ថិតរដ្ឋា

រយៈ​ពេល ១០ឆ្នាំក្រោយ​​​​​​​​​​​​​​​​​រៀបការ​ជា​ប្តី​ប្រពន្ធ លោកមិនដែលជំទាស់ រារាំង ការសម្រេចចិត្ត​របស់​ប្រពន្ធ​ក្នុង​ការចូល​ប្រឡូកក្នុង​វិស័យ​សិល្បៈឡើយ ព្រោះនេះជាអ្វីដែលធ្វើឲ្យដួងវិញ្ញាណរបស់ឪពុកក្មេករបស់លោក​ពេញ​ចិត្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើសពីនេះទៀត លោក ប៉ុណ្ណាដែត ក៏លើកឡើងដែរថា ប្រពន្ធជាទីស្រ​​​​​ឡាញ់របស់ខ្លួន​ពិត​ជា​លះបង់​ច្រើន​លើស​ស្មាន​ក្នុង​វិស័យ​សិល្បៈ​នេះពិតប្រាកដ។ ទឹកចិត្តស្រឡាញ់ពេញបេះដូងលើវិស័យសិល្បៈនេះហើយទើបធ្វើឲ្យរូបលោក​ហាស្តី​ហាម​ប្រពន្ធ​កុំឲ្យហត់នឿយ​លើផ្នែកនេះមិនបាន ព្រោះវាជាការងារដែលធ្វើឲ្យនាងញញឹម និងពេញចិត្តគ្រប់ពេលវេលា។

គ្រួសារលោក ឃុំ ប៉ុណ្ណាដែត

ចំណែក​ឯ​លោក​វិញ​មិន​ទាន់​សម្រេច​ចិត្ត​ថា​នឹង​ត្រឡប់​ចូល​សម្ដែង​វិញ​នោះ​ទេ បើ​ទោះ​ជា​ភរិយា​របស់​លោក​កំពុង​មាន​វត្តមានក្នុងភាពយន្តថ្មីៗនេះក៏ដោយ។ អ្នក​នាង​យក់ ឋិតរ​ដ្ឋា វិញ​អរគុណ​ស្វាមី​ដែល​តែងតែយល់​ស្រប​តាម​ មិន​ដែល​បដិសេធ និង​សុំ​សរសើរ​ចំពោះ​ទឹកចិត្ត​លោកប្តី ដែលជួយជ្រោមជ្រែងគ្រប់បែបយ៉ាង៕

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទពេញនិយម