• 2018-06-14 00:26:00
  • ជីវិតតារា

លាក់​ទុក​យូរ​ ​នាយ​គ្រឿន ទម្លាយខ្ទេច របៀបធ្វើការជាមួយនាយ ពែកមី និងអ្នកដទៃ​

  • 2018-06-14 00:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​មិន​ចេះ​រីង​ស្ងួត​ នាយ​គ្រឿន​ បង្ហាញ​អារម្មណ៍​ខ្ទេច​គ្មាន​សល់​ពេល​ធ្វើ​ការ​ជា​ច្រើន​ឆ្នាំ​ជាមួយ​នាយ ពែកមី​ ជា​បង​ប្រុស​បង្កើត​។ ទាំង​ពីរ​នាក់​បង​ប្អូន​​ តែង​សម្ដែង​កំប្លែង​រួម​គ្នា​លើ​ឆាក​តែ​មួយ ​បង្កើត​សំណើច​ដល់​ទស្សនិកជន និង​​ថែម​ទាំង​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​ការ​ថត​ខ្សែ​ភាព​យន្ត ដោយ​នាយ​គ្រឿន​ជា​តួអង្គ​សម្ដែង​ ហើយ​​នាយ​ ពែកមី​ ជា​អ្នក​ដឹក​នាំ​រឿង​ទៀត​ផង​។

នាយ​គ្រឿន ប្រាប់​ថា​ពេល​​ធ្វើ​ការ​ជាមួយ​បង​ប្អូន​ មិន​ដូច​ធ្វើ​ការ​ជាមួយ​អ្នក​ដទៃ​ឡើយ ព្រោះ​បង​ប្អូន​ដឹង​ចិត្ត​គ្នា ម្ល៉ោះ​ហើយ​មាន​ពេល​ខ្លះ​លោក​លេង​សើច​​ច្រើន​បន្តិច។ យ៉ាង​ណា​មិញ មិន​មែន​មានន័យ​ថា អាង​តែ​បង​ប្អូន​គិត​តែ​លេង​សើច​មិន​យកចិត្ត​ទុកដាក់​លើ​ការងារ​នោះ​ទេ​ គឺ​លោក​តែ​ងព្យាយាម​លេង​ឲ្យ​ល្អ ព្រោះ​​​បើ​ធ្វើ​មិន​បាន​ល្អ ក៏​បង​ប្រុស​លោក​ស្ដី​បន្ទោស​ឲ្យ​ដូច​ទៅ​នឹង​សិល្បករ​ផ្សេង​ទៀត​ដែរ។​​

ដោយ​ឡែក បើ​ធ្វើ​ការ​ជាមួយ​អ្នក​ដទៃ​វិញ តារា​​អាច​រក​ចំណូល​ពី​ការ​ថត​កុន​មួយ​រឿង​បាន​ ៤ពាន់​ដុល្លារ​រូប​នេះ ប្រាប់​ថា ​យក​ចិត្ត​ទុក​ដាក់​ណាស់​ មិន​សូវ​ហ៊ាន​លេង​សើច​ច្រើន​នោះ​ទេ។ "ពេល​ធ្វើ​ការ​ជាមួយ​បង​ប្អូន​ និង​អ្នក​ដទៃ ​ខ្ញុំ​ប្រឹង​លេង​ឲ្យ​ល្អ​ដូច​​គ្នា​ គ្រាន់​តែ​តែ​ថា​ធ្វើ​ការ​ជាមួយ​បង​ប្អូន​លេង​សើច​ច្រើន​បន្តិច បើ​ធ្វើ​ការ​ជាមួយ​អ្នក​ដទៃ​រាងហ្មត់ចត់ជាមួយ​គេ ​ព្រោះ​ខ្លាច​ចិត្ត​គេ"។ នេះ​បើ​តាម​ តួ​អង្គ​ក្នុង​រឿង​ "ចិញ្ចៀន​ខ្មោច"​ ប្រាប់​ឲ្យ​ដឹង។​

ចាប់​តាំង​ពី​បោះ​ជំហាន​ក្នុង​វិស័យ​សិល្បៈ​មក នាយ​គ្រឿន​បាន​ក្ដាប់​ឱកាស​ការងារ​ជាច្រើន​​​ដូចជា កំប្លែង ពិធី​ករ សម្ដែង​រឿង និង​ថត​ស្ប៉តពាណិជ្ជកម្ម​ទៀត​ផង ធ្វើ​ឲ្យ​លោក​រក​ចំណូល​បាន​ច្រើន​ក្រាស់​ក្រែល ខុស​ដាច់​ឆ្ងាយ​កាល​ពី​មិន​ទាន់​ចូល​សិល្បៈ៕

​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម