• 2018-06-11 09:21:33
  • ជីវិតតារា

អស់ទាស់! ខួបកំណើត​ កែវ​ ស្រីនាង សុទ្ធតែតារាល្បីៗចូលរួម

  • 2018-06-11 09:21:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្តែងឆ្នើម​អ្នកនាង កែវ​ ស្រីនាង​ បាន​រៀបចំពិធីខួប​កំណើត​កាល​ពីយប់ម្សិលមិញនៅ​ឯគេហដ្ឋាន​របស់​នាង ស្ថិតនៅ​ក្នុង​បុរី​ ប៉េង ​ហួត​​ ផ្លូវ ឯកឧត្តម ជា សុផារ៉ា​​ សង្កេតឃើញវត្តមានចូលរួមសុទ្ធតែតារាល្បីៗចូលរួម។

ឆ្នាំនេះខួបកំណើតរបស់តារាឆ្នើមរូបនេះ គឺក្រុមគ្រួសាររបស់នាង និងបងស្រីទាំង២ ដែលមានអ្នកនាង កែវ ពិសី និងអ្នកនាង កែវ ស្រីល័ក្ខ ដែលជាអ្នករៀបចំជូន ស្របពេលដែលតារារូបនេះទើបតែសម្ពោធហាងសាឡនទី២ មានទីតាំងនៅក្នុងផ្ទះបុរីប៉េងហួត ផ្លូវ ឯកឧត្តម ថ្មីៗនេះ។

ទោះ​បីជា​អ្នកនាង កែវ ស្រីនាង មាន​វ័យ​រាង​ជ្រេ​បន្តិច​មែន​ តែ​រូប​សម្រស់​របស់​តារា​ស្រីកូន​មួយ​រូបនេះនៅ​ស្រស់ស្អាតមិន​ចាញ់​តារា​ក្មេងៗស្រករក្រោយឡើយ ទាំងប្រជាប្រិយភាពក៏នៅតែមានអ្នកគាំទ្រច្រើនមិនធម្មតាដែរ។

ចង់ដឹងថាមានតារាល្បីរូបណាចូលរួមខ្លះមើលរូបខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

រូបភាពយកពី​ Instagram​ & Facebook Page-កែវ ស្រីនាង

មតិយោបល់