• 2018-06-12 02:17:32
  • ជីវិតតារា

ខួប​កំណើត​ឆ្នាំ​នេះ ពេជ្រ សោភា រំភើប​ហួស បាន​កាដូ​៣​ផ្ទួន​ៗ​គ្នា​

  • 2018-06-12 02:17:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​​ថ្ងៃ​ខួប​កំណើត​របស់​តារា​ចម្រៀង ពេជ្រ សោភា ក្រុមហ៊ុន ​OPPO ​បាន​បញ្ជូន​អ្នក​តំណាង​ដើម្បី​​ចូលរួម​ និង​ជូន​កាដូ​ដល់​អ្នកនាង​ដែល​ជា​តារា​តំណាង​ក្រុម​ហ៊ុន​​របស់​ខ្លួន​។

តាម​រយៈ​វីដេអូ Live នៅ​លើ Facebook Page ផ្លូវការ​របស់​អ្នកនាង​បាន​ឃើញ​ថា អ្នកនាង​មាន​ភាព​រីករាយ​ជា​ខ្លាំង នៅ​ខណៈ​កំពុង​ផ្សង​​ ​ផ្លុំ​ពន្លត់​ទៀន​ ​លើ​នំ​ខេ​ក​របស់ ​OPPO។ សោភា មាន​ចំណាប់​អារម្មណ៍​ថា​៖ “​នំ​នេះ​គឺ​មាន​ន័យ​ជាងគេ​នៅ​ក្នុង​ចំណោម​​ការងារ​របស់​ខ្ញុំ OPPO ​ផ្ដល់​ក្ដី​ស្រលាញ់​ឲ្យ​ខ្ញុំ​ច្រើន ខ្ញុំ​ធ្វើការ​ជាមួយ​OPPO ២​​ឆ្នាំ​។ អាច​និយាយ​ថា SmartPhone ​មួយ​ហ្នឹង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សំ​ណា​ង​ដូចគ្នា អរគុណ!!!”​។

​​អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺជា​កាដូ​ដែល​អ្នកនាង​ទទួល​បាន​ពី​ឆ្នាំ​នេះ​ គឺ​ទូរ​សព្ទ​ដៃ​ស៊េរី​ចុងក្រោយ​របស់ ​OPPO គឺ​R15 Pro ពណ៌​ស្វាយ​ដ៏​ស្រស់​ស្អាត។ លើស​ពី​នេះ​ទៀត ក៏​មាន​​កម្រ​ង​សៀវភៅ​អនុស្សាវរីយ​ដែល​ចងក្រង​នូ​រូប​ថត​​របស់​សំណព្វ​ចិត្ត​យុវវ័យ​រូប​នេះ ​ចាប់​តាំង​ពី​ពេល​ដែល​​នាង​សហការ​ជាមួយ​ OPPO ​ដំបូង​ រហូតដល់​បច្ចុប្បន្ន និង​​ពាក្យពេចន៍​ជូន​ពរ​ដែល​​ជ្រើស​ចេញ​ពី​សារ​​​របស់​អ្នកគាំទ្រ នៅ​លើ​ Page ​ផ្លូវ​ការ​របស់​OPPO​។

​ក្រៅ​ពី​ជូន​កាដូ​សម្រាប់ ​តារាច​ម្រៀ​ង ពេជ្រ សោភា OPPO ក៏​​មាន​ការ​ជូន​រ​ង្វាន់​ទៅដល់​អ្នកគាំទ្រ​ដែល​បាន​ចូលរួម​សរសេរ​ពាក្យ​ជូន​ពរ​ទៅ​អ្នក​នាង​ទៀត ដោយ​​រ​ង្វាន់​នោះ​គឺ ទូរ​សព្ទ OPPO R15 Pro។

មាន​លក្ខណៈ​ពិសេស របស់ R15 Pro ​គឺ​៖

  • ការ​រចនា​រូបរាង​បែប​ថ្មី​(Gradient Color) វា​ធ្វើ​ឲ្យ​ទូរស័ព្ទ​កាន់តែ​លេចធ្លោ ហើយ​មាន​២ពណ៌​សម្រាប់​ជ្រើសរើស​គឺ Cosmic Purple និង Ruby Red​។
  • ​តួខ្លួន​គឺ​បែប​កញ្ចក់ 3D កាន់តែ​ងាយស្រួល​ក្នុង​ការ​ចាប់​កាន់​។
  • អេក្រង់​​បំពាក់​នូវ​អេក្រង់ AMOLED ទំហំ​ធំ 6.28 inch Super Full Screen​។
  • មេ​រ៉ា​​ភ្លោះ​មុខ​ ទំហំ​20MP + 16MP (​កាំ​ព​ន្លឺ​ធំ F/1.7) កាមេរ៉ា​មុខ​ទំហំ​ធំ 20MP+ AI Beauty 2.0
  • ​​មុខងារ​ស្កេន​មុខ​ដោះ​សោ​កាន់តែរ​ហ័​ស​។
  • ​មាន RAM 6GB និង​អង្គ​ផ្ទុក​ទិន្ន​ន័យ​ទំហំ 128GB បំពាក់​មក​ជាមួយ​ឈី​ប Snapdragon 660 AIE, Octa-Core, 2.2 GHz ប្រើប្រាស់​ System ColorOS 5.0 ដើរ​ដោយ​Android 8.1​។
  • ​កម្លាំង​ថ្មទំហំ 3430mAh ភា្ជ​ប់​ នូ​វ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC សាក​5​នាទី​និយាយ​បាន​2​ម៉ោង​។

ចង់​ប្រើ​ទូរសព្ទ​ថ្មី ម៉ូដ​ដូច Idolកុំ​ភ្លេច​ទៅ​រក​​ទិញ​​​ OPPO R15 Pro ដែល​មានតម្លៃ​៦២៩​ដុល្លារ សម្រាប់​ថ្ងៃ​​បង្ហាញ​ខ្លួន​​​នៅ​លើ​ទីផ្សារ​កម្ពុជា​ នឹង​មាន​ប្រកាស​លើ​ Facebook Page ​ផ្លូវការ​របស់ ​OPPO ៕ ​​

អត្ថបទ៖ សុខណា

មតិយោបល់