• 2018-06-12 04:19:47
  • ព័ត៌មាន

អេនជី ជួប​ទុក្ខ​ធំ​ផ្ទួន​ៗ​ ក្រោយ​រៀបការ​

  • 2018-06-12 04:19:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ផលិត​កម្ម​សាន់ដេ​​អ្នក​នាង អេនជី និង​ក្រុម​គ្រួសារ​កំពុង​តែ​មាន​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ ដោយ​លោក​យាយ បាន​ទទួល​មរណភាព​​កាល​ពី​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ ១៤ និង​ ៣០ នាទី​រសៀល​ក្នុង​ជន្មាយុ​ ៨០ឆ្នាំ។

បើ​តាម​ហ្វេស​ប៊ុក​​​សាច់​ញាតិ​ ឬ បង​ប្អូន​​តារា​ចម្រៀង​ខាង​លើ​បាន​រៀប​រាប់​ថា៖" ខ្ញុំ​បាទ​ និង​ក្រុម​គ្រួសារ​ គោរព​ ផ្ញើ​លិខិត​អញ្ជើញ​ ជូន​ដល់​បង​ប្អូន​សាច់​ញាតិ​មិត្តភ័ក្ដិ​ជិត​ឆ្ងាយ​ ដើម្បី​ចូល​រួម​ដោយ​ក្ដី​គោរព​រាប់​អាន​ និង​អនុគ្រោះ​ ក្នុង​ពិធី​បុណ្យ​អ្នក​ម្ដាយ ស៊ែល សុខុន ដែល​បាន​ទទួល​មរណភាព​ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុន ឆ្នាំ​២០១៨ វេលា​ម៉ោង​ ១៤ និង​៣០​នាទី ក្នុង​ជន្មាយុ​ ៨០​ឆ្នាំ។​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម