• 2018-06-13 08:11:44
  • ជីវិតតារា

ប៉ុបពី ដាក់​ប៉ុន្មាន​ម៉ាត់​នេះ អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​អាច​ពិចារណា​បក​ក្រោយ

  • 2018-06-13 08:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"មនុស្ស​ប្រុស​ និង​ស្រី​នៅ​តែ​​បែក​បាក់ ចុះ​ទម្រាំ​យើង​ប្រុស ​​និង​ប្រុស គួរ​ព្យាយាម​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ធ្វើ​អំពើ​ល្អ​ឲ្យ​បាន​ច្រើន កុំ​អំនួត​ទៅ​នឹង​ស្នេហា​ថា​គេ​ស្រលាញ់​ខ្លួន ​ពេល​គេ​ស្គាល់​ទឹក​ស្គាល់​បឹង ស្គាល់​ព្រៃ​ភ្នំ​​អស់​ហើយ ច្បាស់​ណាស់​​គេ​នឹង​បោះ​បង់​យើង​ចោល គ្មាន​ទេ សម្រាប់​ស្នេហា​​ពិត​របស់​ភេទ​ទី៣​នោះ" នេះ​ជា​ការ​លើក​ឡើង​របស់ កញ្ញា ​ប៉ុបពី ​តារា​សម្ដែង​ភេទ​ទី៣​​ធ្លាប់​រង​ភាព​ឈឺ​ចាប់​នឹង​ស្នេហា​កន្លង​មក។

ប៉ុប​ពី បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​ឃើញ​​ម៉ា ដូណា បាន​ទម្លាយ​រឿង​ស្នេហា​​បង្ហាញ​មុខ​ប្រុស​ស្នេហ៍​ជា​សាធារណៈ នាង​សូម​សរសើរ​​អ្នក​ទាំង​ពីរ​ជា​ខ្លាំង ប៉ុន្តែ​សម្រាប់​នាង​ទោះ​នាង​បាន​កែ​ភេទ​ជា​ស្រី​១០០%​រួច​ហើយ​ក្ដី គឺ​មិន​ហ៊ាន​ធ្វើ​ដូច ម៉ា ដូណា​ ឡើយ។

ឆ្លង​កាត់​ភេទ​ទី៣​ជាង​៣០ឆ្នាំ​មក​នេះ ប៉ុបពី ​សូម​និយាយ​ជា​ទូទៅ​ថា សម្រាប់​បរិបទ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ ​គឺ​នៅ​មិន​ទាន់​ទៅ​រួច​ទេ​អា​រឿង​ភេទ​ទី៣​ស្រលាញ់​គ្នា​ស្មោះ ។ ការ​​ដែល​មិន​អាច​ស្រលាញ់​​គ្នា​រហូត​ដល់​ចាស់​រៀងខ្លួន​នោះ គឺ​មាន​កត្តា​ជា​ច្រើន ដូច​ជា កត្តា​គ្រួសារ កត្តា​សង្គម ជា​ដើម។

នាង​ថា សម្រាប់​ភាគី​ខាង​បុរស គឺ​តែង​ចង់​បាន​កូន​ចៅ​មក​បន្ត​វង្ស​ត្រកូល គេ​មិន​អាច​ទ្រាំ​នៅ​ជា​មួយ​ប្រុស​ដូច​គ្នា ដោយ​មិន​មាន​កូន​ចៅ​បាន​នោះ​ឡើយ ហើយ​ម្យ៉ាង​ម្ដាយ​ឪពុក​បង​ប្អូន​គេ​មិន​ពេញ​ចិត្ត។ ចំពោះ​កត្តា​សង្គម​វិញ នៅ​មិន​ទាន់​​មាន​ការ​ទទួល​ស្គាល់ពី​ស្នេហា​​ភេទ​ទី៣​នៅ​ឡើយ ហើយ​នៅ​ពេល​ដែល​ ​អ្នក​ភេទ​ទី៣ បើក​ចំហ​ជា​សាធារណៈ​ពេក ច្បាស់​ណាស់នឹង​មាន​ការ​រិះគន់​ពេបជ្រាយ យូរ​ និង​ឆាប់ ​ភាគី​ខាង​ប្រុស​ច្បាស់​ជា​ដើរ​ចេញ​មិន​ខាន។ នាង​ថា សង្គម​​ភាគ​ច្រើន​គេ​បន្ទោស​ទៅ​​ភាគី​ខាង​បុរស ហេតុ​អ្វី​បាន​​មក​ស្រលាញ់​ភេទ​ទី៣ ដូច​នេះ​​ភាគី​ខាង​បុរស តែ​ងគិត​ច្រើន​ពី​បញ្ហានេះ ហើយ​ចុង​ក្រោយចែក​ផ្លូវ​គ្នា​តែ​ម្ដង។

ប៉ុបពី បាន​ផ្ដល់​​​មតិ​មួយ​ចំនួន​សម្រាប់​ជា​ការ​ដាស់​អារម្មណ៍​ក្រុម​ភេទ​ទី៣​គ្រប់​រូប ដូច​បាន​លើក​ឡើង​ខ្លះ​ខាង​លើ ​ក្រុម​ភេទ​ទី៣​ទាំង​អស់​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត ស្រលាញ់​ខ្លួន​ឯង​​ ក្រុម​គ្រួសារ អ្នក​នៅ​ជុំ​វិញ​ខ្លួន​ឲ្យ​ច្រើន ធ្វើ​អំពើ​ល្អ​ឲ្យ​បាន។ ចូរ​ធ្វើ​ការងារ​អ្វី​មួយ ដើម្បី​ជា​ប្រយោជន៍​ដល់​​សង្គម​ជាតិ ប្រសិន​បើ​ជួប​អ្នក​ដែល​ស្រលាញ់​ខ្លួន​ហើយ ត្រូវ​និយាយ​គ្នា​ឲ្យ​បាន​ច្បាស់​ថា ព្រម​ទទួល​យក​ការ​ពិត​ទាំង​អស់​នោះ​ឬ​អត់ ហើយ​ម្នាក់ៗ​ត្រូវ​ត្រៀម​ចិត្ត​ថា នឹង​មាន​ការ​ចែក​ផ្លូវ​គ្នា​នៅ​ពេល​ណា​មួយ​ជាក់​ជា​មិន​ខាន។ ត្រូវ​ចាំ ពាក្យ​១ម៉ាត់​ ហើយ​ត្រូវ​​តែ​ទទួល​យក​គ្នា​ទេ​ស្នេហ៍​ស្មោះ ចំពោះ​​មនុស្ស​ភេទ​ទី៣៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់
អត្ថបទពេញនិយម