• 2018-07-03 00:30:00
  • ជីវិតតារា

តារា​៨​ដួង​​ធ្លាប់​ឈ្លោះ​គ្នា​ វិលមក​ត្រូវ​គ្នា​វិញ​ស្រលាញ់​​ដូច​បង​ប្អូន​

  • 2018-07-03 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ពេល​រួម​ការងារ​ជាមួយ​គ្នា តារា​មួយ​ចំនួន​បាន​រង​នូវ​ការ​មិន​ចុះ​សម្រុង​ ដោយសារ​អន់​ចិត្ត​គ្នា​លើ​បញ្ហា​ផ្សេងៗ។ ទោះ​ជា​ឈ្លោះ​គ្នា​រហូត​មិន​និយាយ​ស្ដី​រក​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្តី តារា​៨​ដួង​ខាង​ក្រោម​នេះ បាន​វិល​មក​បង្កើត​សម្ព័ន្ធ​មិត្ត​គ្នា​វិញ​ និង​កាន់​តែ​ស្និត​រមួត​ជាង​មុន​ទៀត​ផង។

១. ទេព បូ​ព្រឹក្ស និង ពេជ្រ សូ​លី​កា

ទេព​ បូ​ព្រឹក្ស ​ធ្លាប់​ទម្លាយ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ពេជ្រ សូ​លី​កា​ និង​នាង ​ជា​មិត្ត​រាប់​អាន​គ្នា​តាំង​នៅ​រៀន​ម្ល៉េះ ហើយ​ក៏​ធ្លាប់​អន់​ចិត្ត​រហូត​មិន​ស្ដី​រក​គ្នា​​អស់​ពេល​ជាង​៣​ឆ្នាំ​។​ តែ​មក​ទល់​ពេល​នេះ​ អ្នក​ទាំង​ពីរ​នៅ​តែ​ជា​មិត្តភ័ក្ដិ​ល្អ​នឹង​គ្នា​ដូច​បង​ប្អូន​រួម​ផ្ទៃ​តែ​មួយ រហូត​ថែម​ទាំង​មាន​ចិញ្ចៀន​ម៉ូដ​ដូច​គ្នា​ពាក់ ដើម្បី​បញ្ជាក់​ពី​មិត្ត​ភាព​ថែម​ទៀត​ផង។

២. នាយ​កុយ និង​នាយ​ក្រឹម

តារា​កំប្លែង​ទាំង​ពីរ​ ដំបូង​ឡើយ​ស្ថិត​ក្នុង​ក្រុម​តែ​មួយ តែ​ក្រោយ​មក​ក៏​បែក​ខ្ញែក​ជា​២​ក្រុម​ ដោយសារ​តែ​បញ្ហា​ជម្លោះ​ផ្ទៃ​ក្នុង។ នាយ​កុយ និង​ នាយ​ក្រឹម ខឹង​មិន​និយាយ​រក​គ្នា​អស់​ពេល​ជា​ច្រើន​ឆ្នាំ។ បន្ទាប់​ពី​កំហឹង​រៀង​ៗ​ខ្លួន​ស្ងប់​អស់​ បច្ចុប្បន្ន​ពួក​គេ​ក៏​មើល​មុខ​គ្នា​វិញ​ធម្មតា តែ​មិន​វិល​រក​ក្រុម​តែ​មួយ​ដូច​មុន​ទេ ។​​​

៣. យុគ​ ចិន្ដា និង​ គង់ សុ​ជាតិ

ពិធី​ការី​នី​ល្បី​ឈ្មោះ​ទាំង​ពី​រ​ធ្លាប់​មាន​ភាព​ល្អក់​កករ​ជា​មួយ​គ្នា រហូត​មិន​និយាយ​រកគ្នា​ថែម​ទៀត​ផង ។ តែ​ក្រោយ​ពី​ពេល​វេលា​ចេះ​តែ​ដើរ​ទៅ​មុខ កំហឹង​ទាំង​ប៉ុន្មាន​ក៏​សាប​រលាប ហើយ​ពិធី​កា​រី​នី​វ័យ​ជ្រ​ទាំង​ពីរ ​វិល​មក​ចាប់ទំនាក់​ទំនង​គ្នា​ឡើងវិញ និង​កាន់​តែ​ជិត​ស្និទ្ធ​លើស​មុន​ទៅ​ទៀត។​​​

៤. សាយ សៀ​រ៉ា និង នី មុន្នី​នាថ

ដំបូង​ឡើយ​ អ្នក​ទាំង​ពីរ​ជា​ដៃ​គូ​សម្ដែង​យ៉ាង​ស័ក្ដិសម ស្ទើរ​តែ​គ្រប់​រឿង​ដែល​អ្នក​ទាំង​ពីរ​សម្ដែង​ ទទួល​បាន​ការ​គាំ​ទ្រ​ពី​មហាជន​។ ដើម​ហេតុ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មិន​និយាយ​រកគ្នា ដោយ​សា​រ​តារា​ទឹក​ភ្នែក កញ្ញា ​ នី​ មុន្នី​នាថ ​អន់​ចិត្ត ព្រោះ​ពាក្យ​លេង​សើច​បន្តិច​បន្តួច​របស់​លោក​ សាយ សៀ​រ៉ា ។ បន្ទាប់​ពី​បាន​សម្ដែង​រឿង​រួម​គ្នា​ម្ដង​ទៀត គឺ "នាង​នាថ​បាត់​ដំបង" លោក សាយ សៀ​រ៉ា ព្យាយាម​ស្តា​ចំណង​មិត្ត​ភាព​ឡើង​វិញ។ សព្វ​ថ្ងៃ គេសង្កេត​ឃើញ​ថា​ ចំណង​មិត្ត​ភាព​របស់​អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ល្អ​ប្រសើរ​ជាង​មុន៕​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម