- 2018-06-16 02:30:00
- ជីវិតតារា
មិត្តភ័ក្ដិមានគូអស់ក្ដី ក៏ James Ma មិនខ្វល់ដើររកនាំហត់ ស្រេចលើទេវតាប្រទាន
- 2018-06-16 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តភ័ក្ដិមានគូអស់ក្ដី ក៏ James Ma មិនខ្វល់ដើររកនាំហត់ ស្រេចលើទេវតាប្រទាន
ចន្លោះមិនឃើញ
មិត្តរួមអាជីពជាច្រើនមានគូគាប់ប្រចាំចិត្តសឹងគ្រប់គ្នា ប៉ុន្តែសម្រាប់កំលោះសង្ហា James Ma វិញដូចជាមិនខ្វល់ ឬយកចិត្តទុកដាក់នឹងបញ្ហានេះឡើយ។
ផ្ដល់បទសម្ភាសក្នុងពិធីក្រុងពាលីរឿងថ្មីមានចំណងជើងថា "Klin Gasalong” បុរសញញឹមស្រស់រូបនេះ បានអះអាងយ៉ាងច្បាស់ថាបច្ចុប្បន្ន ខ្លួននៅទំនេរស្អាត។ ប្រសិនថ្ងៃណាមួយលោកមានមិត្តស្រី លោកនឹងបើកបង្ហាញទៅកាន់គ្រប់គ្នា ដោយមិនព្យាយាមលាក់បាំងឡើយ ព្រោះនេះជារឿងល្អ។ មួយវិញទៀត James ក៏ចូលរួមអបអរសម្រាប់អ្នកដែលមានគូស្នេហ៍ប្រចាំចិត្តរៀងៗខ្លួនដែរ។
តារាប៉ុស្តិ៍លេខ ៣រូបនេះបានបញ្ជាក់ទៀតថា លោកមានមិត្តភ័ក្ដិច្រើន ទាំងក្នុង និងក្រៅសិល្បៈ ប៉ុន្តែពួកគេទាំងនោះលោកសុទ្ធតែជាមិត្តធម្មតា គ្មានអ្វីលើសពីនេះទេ។ សម្រាប់តារាស្រីៗវិញ ភាគច្រើនពួកគេមានគូស្នេហ៍រៀងៗខ្លួនអស់ហើយ។
ចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺថា James Ma នឹងមិនព្យាយាមដើរស្វែងរកស្នេហ៍ពិតនោះទេ ព្រោះលោកជឿជាក់ច្បាស់ព្រហ្មលិខិត និងនិស្ស័យ។ ប្រសិនវាជាស្នេហ៍ទេវតាចារមក នោះវានឹងមករកលោកដោយឯកឯង៕