- 2018-06-18 02:27:21
- ជីវិតតារា
ល្បីយូរហើយ យាយយ៉យ និង ព្រហ្ម ម៉ាញ ស៊ីថ្លៃ១កម្មវិធីប៉ុន្មានទៅ?
- 2018-06-18 02:27:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីយូរហើយ យាយយ៉យ និង ព្រហ្ម ម៉ាញ ស៊ីថ្លៃ១កម្មវិធីប៉ុន្មានទៅ?
ចន្លោះមិនឃើញ
ជិត៣០ឆ្នាំហើយដែលវីរសិល្បករអាយ៉ៃជើងចាស់លោក ព្រហ្ម ម៉ាញ និងអ្នកស្រី នួន សារី ហៅយាយ យ៉យ បានចាប់ដៃគូច្រៀងជាមួយគ្នា។ ទន្ទឹមគ្នានោះដែរប្រិយមិត្តក៏បានស្គាល់យ៉ាងច្បាស់ណាស់ពីប្រជាប្រិយភាពរបស់លោកទាំងពីរ។ ងាកមិនមើលពីតម្លៃខ្លួនរបស់វីរសិល្បករអាយ៉ៃជើងចាស់ទាំងពីរនេះ ច្បាស់ជាមិនទាន់បានដឹងនៅឡើយទេ។ ចង់ដឹងថា អ្នកទាំងពីរទទួលបានតម្លៃខ្លួនប៉ុន្មានក្នុងមួយកម្មវិធី?
ក្នុងជំនួបមួយជាមួយSabay កាលពីពេលថ្មីៗនេះអ្នកស្រី នួន សារី ហៅយាយ យ៉យ បានទម្លាយឲ្យដឹងថា ប្រសិនបើកម្មវិធីចុះខេត្ត មានទាំងវង់ភ្លេងទៅជាមួយផងនោះ អ្នកទាំងពីរស៊ីថ្លៃពី ១ ៥០០ ដុល្លារទៅ ២ ០០០ដុល្លារក្នុងមួយកម្មវិធី ហើយសម្រាប់នៅក្នុងរាជធានីភ្នំពេញវិញ ស៊ីថ្លៃ ១ ៥០០ ដុល្លារ ឬអាចុះតិចតួចអាស្រ័យលើការចរចា និងការរាប់អានគ្នាកន្លងមក។
ប្រសិនបើច្រៀងតែម្នាក់ឯង ទួលបានតម្លៃខ្លួន៣០០ ទៅ៥០០ ដុល្លារ ក្នុងមួយកម្មវិធី។ អ្នកស្រីថា តម្លៃនេះ គឺអ្នកដែលធ្លាប់ ជួលអ្នកស្រីទៅច្រៀងបានដឹងហើយ មិនមានការឡើងថ្លៃអីនោះទេ។
អ្នកស្រីបានរម្លឹកថា កាលអ្នកស្រីច្រៀងជាមួយគ្នាលើកដំបូង ដើរច្រៀងដូរស្រូវអង្ករទេ ហើយការច្រៀងភាគច្រើនចុះតាមខេត្ត មិនសូវនៅភ្នំពេញឡើយ ដែលកាលនោះ ១យប់ទទួលបានអង្គរ១តៅទៅ២តៅ ក្នុងម្នាក់ប៉ុណ្ណោះ។
នៅទំព័រក្រោយ Sabay នឹងលម្អិតពីកត្តាអ្វីដែលនាំឲ្យអ្នកទាំងពីរអាចចាប់ដៃគូជាមួយគ្នាបានច្រើនឆ្នាំ ហើយអាចរក្សាប្រជាប្រិយភាពរហូតមកដល់បច្ចុប្បន្ន និងតកូនតចៅថែមទៀត ដូចនេះសូមប្រិយមិត្តរង់ចាំតាមដានទាំងអស់គ្នា៕