• 2018-06-20 10:32:49
  • ជីវិតតារា

ប៊ឺរី នៅតែដក់ចិត្តនឹងរឿងចាស់ ទោះទទួលបានការងារថ្មីច្រើន​ (មានវីដេអូ)

  • 2018-06-20 10:32:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងរូបសង្ហា ប៊ឺរី ហាក់មានទីផ្សារខ្ពស់ ដោយទទួលបានរឿងថ្មីក្នុងដៃជាហូរហែស្ទើរតែគ្មានពេលវេលាទទួលការងារថត កុំថាឡើយពេលសម្រាក។ មិនលាក់ទេ ចាប់តាំងពីផ្តើមអាជីពសម្តែងមក រឿងដែលលោកចូលចិត្តជាងគេគឺរឿង "ស្រទន់មន្តស្នេហ៍"។

"អាចនិយាយថាខ្ញុំលង់ហើយ ព្រោះចរិតតួអង្គក្នុងរឿងដូចចរិតខ្ញុំស្ទើរតែទាំងស្រុង ជាតួមិនសូវមាត់មិនសូវក ម៉ឺម៉ាត់​ឌឺដងច្រើន នេះជាអ្វីដែលខ្ញុំចូលចិត្ត" ប៊ឺរី រៀបរាប់។

និយាយបែបនេះ ​មិនមានន័យថា តួឯករឿង "ស្រទន់មន្តស្នេហ៍" មិនចូលចិត្តរឿងសម្តែងក្រោយៗនោះទេ នេះគ្រាន់តែជាអារម្មណ៍លោកដិតដាមប៉ុណ្ណោះ។ លោកថា គ្រប់រឿងដែលសម្តែង លោកខំប្រឹងអស់ពីសមត្ថភាពដូចគ្នា មិនមែនសម្តែងឲ្យតែបានបានៗនេោះទេ។

ប៊ឺរី សម្តែងក្នុងរឿង "ស្រទន់មន្តស្នេហ៍"

"ខ្ញុំគិតថាការសម្តែងរឿងមួយៗវាមិនមែនមានការងាយស្រួលនោះទេ ព្រោះវាទាក់ទងកត្តាច្រើនដូចជាសាច់រឿងដែលខាងអ្នកនិពន្ធ ក៏ដូចជាផលិតកម្មតម្រូវដែរ....ភាគច្រើនបើជារឿងដែរពួកគាត់សម្រិតសម្រាង ខ្ញុំក៏ត្រូវការពេលវេលាដើម្បីសម្តែងឲ្យចូលត្រូវនឹងតួអង្គ ហើយប៉ារ៉ូក៏ត្រូវចាំស្ទាត់ទើបសម្តែងទៅស្រួលក្នុងខ្លួន"។

ប៊ឺរី កំពុងសម្តែងក្នុង​រឿង​"ថ្ងៃ​មុន​ស្អប់​ ថ្ងៃ​នេះ​ស្រឡាញ់" លោកសម្ដែង​ជា​តួ​ប្រុស​ឈ្មោះ​ ហ៊ួត ខេមរិទ្ធិ ដែលជាគិញ​សម្ងាត់​ស៊ើបអង្កេត​​ ដើម្បី​សម្រេច​ផែន​ការ​ធំ​មួយ។ ក្នុងរឿងនេះលោកត្រូវប៉ះជាមួយតួឯកស្រី សាឡាត់ ស្រីឡាង៕

អត្ថបទ៖ សិរីរត្នន៍

ផ្តល់សិទ្ធិដោយ៖ លោក ប៊ឺរី

មតិយោបល់
អត្ថបទពេញនិយម