• 2018-06-21 05:30:00
  • ជីវិតតារា

​​សាឡាត់​ ស្រីឡាង ​ញ័រ​ខ្លួន​ដូច​កូន​សត្វ​ប៉ះ​ឈុត​ថើប​មាត់​ជាមួយ លឹម ជាឡាយ

  • 2018-06-21 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ល្ងាច​មិញ​នេះ​ផលិតកម្ម​ LD បាន​ធ្វើ​ពិធី​សម្ពោធ​ខ្សែ​ភាព​យន្ត​ភាគ​ថ្មី​របស់​ខ្លួន​រឿង"គូស្នេហ៍​បម្រុង​" បន្ទាប់​ពី​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​CTN បាន​មួយ​សប្ដាហ៍​កន្លង​ទៅ។ ដោយ​ឡែក​ សាឡាត់ ស្រីឡាង ជា​តួ​ឯក​ស្រី​បាន​​​លើក​ឡើង​ថា ក្នុង​រឿង​ថ្មី​នេះ​នាង មាន​ផល​លំបាក​ខ្លះ​ៗ​ពេល​សម្ដែង​ពិសេស​ត្រង់​ឈុត​ឆាក​ថើប​មាត់​ជាមួយ​ លឹម ជាឡាយ។

​​​​​​ស្រីឡាង ថា៖" តាំង​ពី​ខ្ញុំ​សម្ដែង​មក​ឈុត​មាត់​​ទល់​​នឹង​មាត់​មាន​ម្ដង​ តែ​ក្នុង​រឿង​"គូស្នេហ៍​បម្រុង​" មាន​មួយ​ទៀត​ជាមួយ​បង​ ឡាយ។ ត្រង់​ឈុត​ហ្នឹង​​ខ្ញុំ​អៀន​ហើយ​ភ័យ​ឡើង​ញ័រ​ខ្លួន​អត់​ហ៊ាន​និយាយ​រក​គាត់​ទេ​ក្រោយ​ពេល​សម្ដែង​រួច"។

ទោះបី​ជា​ឈុត​ឆាក​ឱប​ថើប​ពិបាក​ខ្លះ​ពេល​សម្ដែង​តែ​ ស្រីឡាង នៅ​តែ​អាច​ធ្វើ​ទៅ​​បាន​ គ្រាន់​តែ​ចាយ​​ពេល​វេលា​ច្រើន​​បន្តិច​ទម្រាំ​សម្ដែង​ត្រូវ​ដូច​តួអង្គ​​មាន​ចរិត​ឬកពារ​កាច​ឆ្នាស​ឆ្នើម​​ ក្រមិចក្រមើម។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​រឿង​​​ខាង​លើ​លោក​ លៀក លីដា ចាងហ្វាង​ផលិតកម្ម​ LD Picture ​​បាន​ឲ្យ​ដឹង​ថា រឿង​"គូស្នេហ៍​បម្រុង" មាន​៥០ភាគ​ ជា​ប្រភេទ​រឿង​បែប​ស្នេហា​កាច់​កុង​រវាង​តួ​ឯក​ប្រុស​ និង​តួឯក​ស្រី​លាយឡំ​ជាមួយ​ឈុត​ឆាក​កំប្លែង​ និង​អត្ថន័យ​អប់រំ​​​ប្រហែល​ ៣០ ភាគ​រយ​ផងដែរ។

រឿង​ភាគ​ថ្មី​នេះ​​​ប្រើ​ពេល​វេលា​ថត​រយៈ​ពេល​ ៥ខែ​ និង​ចាយ​ដើមទុន​អស់​ច្រើន​ជាង​រឿង​មុន​ៗ​​ដែល​ធ្លាប់​បញ្ចាំង​​កន្លង​មក​ ដោយ​បាន​សម្រិតសម្រាំង​​ផ្ដិត​យក​ប្លង់​ថត​ល្អៗ​​​ជាង​មុន​ឆ្ងាយ។ ដូច្នេះ​ហើយ​ទើប​លោក សង្ឃឹម​នឹង​ជឿជាក់​ថា​ រឿង​"គូស្នេហ៍​បម្រុង" នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​ក្រោយ​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​CTN បាន​ជាង​មួយ អាទិត្យ។

លោក​ថា៖​"លើក​នេះ​យើង​ធ្វើ​ខុស​ពី​ពេល​មុន​ៗ លើក​មុន​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​១​ភ្លាម​យើង​សម្ពោធ​ភ្លាម​ ដោយ​សារ​តែ​យើង​ចង់​ដឹង​ថា​រឿង​ហ្នឹង​មាន​អ្នក​មើល​ច្រើន​អត់។ តែ​ក្រោយ​ដាក់​បញ្ចាំង​​នៅ​ CTN បាន​១​អាទិត្យ​ ២​ថ្ងៃ​រឿង​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​​លើ​ក្ដី​រំពឹង​ទុក​ពី​ពុក​ម៉ែ​បង​ប្អូន"។

រឿង"គូស្នេហ៍​បម្រុង" ចូល​រួម​សម្ដែង​ដោយ​លោក លឹម ជាឡាយ សាឡាត់ ស្រីឡាង ពុធ ស្រីខួច ណាត់ បូរី ប៉ុបពី ព្រម​ទាំង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម