
- អង្គារ, 26 មិថុនា 2018 11:06
- ព័ត៌មាន
ប្រុសស្អាត Gong Yoo ស្រាប់តែបង្ហើបពីភាពយន្តថ្មីរបស់ខ្លួនទៅអ្នកគាំទ្រ!
- អង្គារ, 26 មិថុនា 2018 11:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសស្អាត Gong Yoo ស្រាប់តែបង្ហើបពីភាពយន្តថ្មីរបស់ខ្លួនទៅអ្នកគាំទ្រ!
ចន្លោះមិនឃើញ
តារាសម្ដែងកូរ៉េ Gong Yoo បានបង្ហើបពីភាពយន្តថ្មីរបស់ខ្លួន ក្នុងកម្មវិធី ASUS ក្នុងប្រទេសតៃវ៉ាន់ កាលពីថ្ងៃទី២៤ ខែមិថុនានេះ។
ខណៈនៅមុខអ្នកគាំទ្ររាប់ពាន់នាក់ តារាសម្ដែង Gong Yoo បានបង្ហើបថា "ខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នានូវភាពយន្តដ៏ល្អមួយនាពេលឆាប់ៗនេះ"។
“ដោយសារខ្ញុំបានទទួលការស្រលាញ់គាំទ្រយ៉ាងច្រើនពីរឿង "Goblin" ដូចនេះខ្ញុំត្រូវតែមានការម៉ត់ចត់ខ្លាំងក្នុងការជ្រើសរើសថតរឿងថ្មី។ យ៉ាងណាមិញ មុនពេលខ្ញុំមកចូលរួមកម្មវិធីនេះ ខ្ញុំបាននិយាយជាមួយខាងក្រុមហ៊ុនពីរឿងថ្មីហើយ។ សូមរង់ចាំស្នាដៃថ្មីបន្ដិចទៀត"។ នេះជាការឲ្យដឹងបន្ថែមពីតារាឯកប្រុសសង្ហា Gong Yoo។
ជាមួយគ្នានេះដែរ ពិធីករក៏សួរថា "ប្រសិនបើមានរឿង Goblin Season 2 តើលោកនឹងធ្វើជាតួឯកប្រុសទៀតឬទេ?”។
ដោយមិនស្ទាក់ស្ទើរយូរ តារាឯកប្រុសរូបនេះ ក៏ឆ្លើយភ្លាមៗថា "ខ្ញុំគិតថា មិនមាន Goblin Season 2 ទេ តែបើមានពិតមែន ខ្ញុំចង់សម្ដែងក្នុងរឿងនោះទៀត"។
សូមបញ្ជាក់ផងដែរ លោក Gong Yoo គឺជាតួឯកប្រុសក្នុងរឿង "Goblin" ដែលបានទទួលការគាំទ្រយ៉ាងខ្លាំងពីមហាជនអ្នកទស្សនា៕