
- អង្គារ, 26 មិថុនា 2018 02:24
- ព័ត៌មាន
Kendall Jenner មានការព្រួយបារម្ភពីទំនាក់ទំនង Hailey និង Justin Bieber
- អង្គារ, 26 មិថុនា 2018 02:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kendall Jenner មានការព្រួយបារម្ភពីទំនាក់ទំនង Hailey និង Justin Bieber
ចន្លោះមិនឃើញ
តារាម៉ូដែល Hailey Baldwin និងតារាចម្រៀង Justin Bieber កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកប្រចាំសារព័ត៌មាន។ តារាទាំង២រូបនេះ បានបង្ហាញក្ដីស្រឡាញ់ចំពោះគ្នាគ្រប់ទីកន្លែង មិនថាតែតាមដងផ្លូវសាធារណៈនោះទេ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែពេញចិត្តនឹងការត្រឡប់មកត្រូវគ្នាវិញរបស់ពួកគេឡើយ។ បើតាមវិបសាយ Hollywood Life បញ្ជាក់ថា Kendall បានដឹងថា Hailey សប្បាយចិត្តពេលនៅជាមួយ Justin ហើយវាក៏ធ្វើឲ្យនាងសប្បាយចិត្តដែរ ប៉ុន្តែនាងនៅតែមានការព្រួយបារម្ភ។
តាមវិបសាយដដែលបានបញ្ជាក់ទៀតថា៖ "Kendall មិនចង់បំផ្លាញសេចក្ដីសុខរបស់ពួកគេទេ ប៉ុន្តែនាងមានអារម្មណ៍មួយចង់ដាស់តឿន Hailey ឲ្យមានការប្រុងប្រយ័ត្នចំពោះ Justin តែនាងមិនចង់ធ្វើឲ្យមិត្តរបស់នាងឈឺចាប់។ Kendall បានត្រឹមខាំមាត់សង្កត់ចិត្ត និងខំព្យាយាមបង្ហាញការគាំទ្រចំពោះទំនាក់ទំនងមួយនេះ ដូច្នេះហើយបានជានាងព្យាយាមរក្សាភាពស្ងៀមស្ងាត់ និងសង្ឃឹមថាអ្វីៗនឹងល្អទៅចុះ"។
គួរបញ្ជាក់ដែរថា កាលពីមុន Hailey បានទាក់ទងគ្នាម្ដងរួចមកហើយកាលពីឆ្នាំ ២០១៥ ដល់ ២០១៦ ដូច្នេះហើយ Kendall ប្រាកដជាបានដឹងអត្តចរិតខ្លះៗរបស់តារាចម្រៀងប្រុសសម្បូរស្នេហ៍រូបនេះ។ ប៉ុន្តែថ្មីៗនេះ ទំនាក់ទំនងរបស់ពួកគេបានវិវត្តកាន់តែលឿនជាងមុនទៅទៀត ជាហេតុធ្វើឲ្យតារាស្រីដែលជាមិត្តល្អរបស់ Hailey រូបនេះមានការព្រួយបារម្ភខ្លាំង ខ្លាចទំនាក់ទំនងរបស់ពួកគេប្រែប្រួលនៅថ្ងៃណាមួយ ហើយ Hailey អាចនឹងត្រូវឈឺចាប់ខ្លាំងជាងមុនទៅទៀត៕