- 2018-06-26 08:19:51
- ជីវិតតារា
គ្រាន់តែខាងស្រីបើកភ្លើងខៀវ Boy Pakorn ចេញមុខទម្លាយរឿងពិតពីក្រោយហ្មង
- 2018-06-26 08:19:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែខាងស្រីបើកភ្លើងខៀវ Boy Pakorn ចេញមុខទម្លាយរឿងពិតពីក្រោយហ្មង
ចន្លោះមិនឃើញ
បន្ទាប់ពីមានឱកាសធ្វើការរួមគ្នាក្នុងកម្មវិធីលេងហ្គេមកម្សាន្ត "Davinci Thailand” Boy Pakorn ក៏បានបង្ហោះរូបជាមួយតារាសម្ដែងកូនកាត់កូរ៉េ Seo Gyeon លើ Instagram របស់លោក។
ឃើញរូបភាពដែលបានបង្ហោះនោះហើយ អ្នកគាំទ្រនាំគ្នាចោទជាប្រធានបទថ្មីថា តារាប្រុសស្រី ១គូនេះទំនងមានទំនាក់ទំនងស្នេហានឹងគ្នា។ ប៉ុន្តែពេលនោះ Boy ក៏បានជំទាស់ថារវាងលោក និង Gyeon ត្រឹមជាមិត្តរួមការងារទេ គ្មានអ្វីលើសពីនេះឡើយ។
ប៉ុន្តែកាលពីពេលថ្មីៗនេះ រឿងនេះបានផ្ទុះឡើងម្ដងទៀត ក្រោយតារាស្រីថៃ-កូរ៉េ Seo Geyon និយាយថា នាងនឹងសាកល្បងទាក់ទងស្នេហាជាមួយ Boy ប្រសិនលោកសុំស្រឡាញ់។ គ្រប់គ្នាដែលជាអ្នកគាំទ្រក៏គាំទ្រពេញទំហឹង បើអ្នកទាំង ២ស្រឡាញ់គ្នាមែន។
ដោយឡែក ងាកមក Boy វិញ ក្នុងបទសម្ភាសជាមួយក្រុមសារព័ត៌មាន លោកបានបញ្ជាក់ម្ដងទៀតថា ខ្លួនមិនមាន LINE ID របស់ Gyeon ទេ ហើយក៏មិនដែលណាត់ជួបគ្នាក្រោយថតកម្មវិធីរួមគ្នាចប់ដែរ។ ចុងក្រោយ រៀមច្បងគ្រួសារ Chatborirak នេះឆ្លៀតបញ្ជាក់ម្ដងទៀតច្បាស់ៗថា ទំនាក់ទំនងស្នេហារបស់លោក និង Gyeon គឺ សូន្យភាគរយ។
ដូចបានអះអាងលើកមុនដែរ Boy លើកឡើងថានាងជានារីម្នាក់មានលក្ខណៈពិសេសក្នុងការធ្វើជាពិធីការិនី។ លោកសង្ឃឹមថា ស្រីស្អាតរូបនេះនឹងចូលរួមលេងហ្គេមក្នុងកម្មវិធីរបស់លោកនៅថ្ងៃណាមួយម្ដងទៀត៕