• 2018-06-27 03:40:00
  • ជីវិតតារា

សម្ដីម្ដាយ ឡូរ៉ាម៉ម មានអត្ថន័យណាស់សម្រាប់អ្នកមានឈាមជ័រខ្មែរ បានសញ្ជាតិបរទេស(វីដេអូ)

  • 2018-06-27 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបី​តារា​ចម្រៀង​ ឡូរ៉ា ម៉ម បាន​កើត​ និង​ធំ​ធាត់​ឡើង​នៅ​លើ​ទឹក​ដី​​​​អាមេរិក​ក្ដី តែ​ចិត្ត​បេះ​ដូង​នាង មិន​ដែល​ភ្លេច​កម្ពុជា​ឡើយ​បន្ទាប់​ពី​​បាន​​​​លឺ​ពាក្យ​សម្ដី​១​ឃ្លា​ដ៏​មាន​អត្ថន័យ​ពុំ​អាច​កាត់​ថ្លៃ​បាន​ របស់​អ្នក​ម្ដាយ​ខ្លួន។

និយាយ​ក្នុង​កម្មវិធី​ TEDx Abdul CarimeSt ឡូរ៉ា ម៉ម ឲ្យ​ដឹង​ថា នាង​កើត​ និង​ធំ​ធាត់​ឡើង​នៅ​លើ​ទឹក​ដី​អាមេរិក ហើយ​លោក​ឪពុក​អ្នក​ម្ដាយ​គឺ​ជា​ជន​ភៀសខ្លួន​ ដែល​បាន​ឆ្លង​កាត់​សម័យ​សង្គ្រាម​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត។ បន្ទាប់​មក​ឪពុក​ម្ដាយ​របស់​នាង បាន​ទៅ​ដល់​អាមេរិក​ រស់​នៅ​យ៉ាង​សប្បាយ​ចិត្ត​​ តស៊ូ​គ្រប់​យ៉ាង​ដើម្បី​នាង និង​ប្អូន​ប្រុស។

​​​​បន្ថែម​ពី​នេះ​ ឡូរ៉ា ម៉ម ថា​ត្បិត​ខ្លួន​មាន​ឪពុក​ម្ដាយ​​ជា​ជន​ជាតិ​ខ្មែរ​ ប៉ុន្តែ​អ្នក​មាន​គុណ​ទាំង​ពីរ​មិន​ដែល​បង្រៀន​ខ្មែរ​ដល់​នាង ឡើយ។ ​ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​​និយាយ​ភាសា​ខ្មែរ​មិន​ច្បាស់​ទៅ​ជា​ប៉ៃឡាំ។ ចំពោះ​មូល​ហេតុ​​​អ្នក​ម្ដាយ​មិន​បាន​បង្រៀន​ភាសាជាតិ​សាសន៍​ដល់​ខ្លួន​ ព្រោះ​ខ្លាច​​កូន​ និយាយ​ភាសា​អង់គ្លេស​មិន​ច្បាស់​​មាន​សម្លេង​បែប​សាសន៍​ផ្សេង​ទៅវិញ។

ឡូរ៉ា ម៉ម និងម្ដាយ​

“គាត់​ចង់​ឲ្យ​ខ្ញុំ​​ក្លាយ​ជា​កូន​អាមេរិក​ មិន​ចង់​ឲ្យ​គេ​មើល​មក​ខ្ញុំ​​មិន​មែន​ជា​ជន​ជាតិ​អាមេរិក​ឡើយ​ អ៊ីចឹង​ហើយ​ទើប​គាត់​មិន​បង្រៀន​ខ្មែរ​ដល់​ខ្ញុំ​។ ប៉ុន្តែ​ថ្ងៃ​មួយ​គាត់​អង្គុយ​ជាមួយ​ខ្ញុំ និង​បាន​ប្រាប់​ខ្ញុំ​ថា ឡូរ៉ា កូន​គឺ​ជា​ជន​ជាតិ​អាមេរិក​ ប៉ុន្តែ​​កូន​កុំ​ភ្លេច​ ឈាម​ជ័រ​របស់​កូន​គឺ​ជា​ខ្មែរ"។ ម្ចាស់​បទ​ "រាំ​មិន​ឆ្អែត​ទេ" បញ្ជាក់។

ដើម្បី​លម្អិត​កាន់​តែ​ច្បាស់​ទស្សនា​ វីដេអូ ឡូរ៉ា ម៉ម ខាង​ក្រោម​នេះ៖

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម