• 2018-07-04 03:28:02
  • ជីវិតតារា

បុរសជាច្រើនស្ម័គ្រចិត្តស្អំបេះដូង តែ ស្រីអ៊ីត​ មិន​ទាន់ឆ្លើយ OK

  • 2018-07-04 03:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តារា​កំប្លែង​ អ្នក​នាង​ អ៊ីត ប្រាប់​ថា មិន​ទាន់​គិត​គូ​លើ​ស្នេហា​ថ្មី​ឡើយ បើ​ទោះ​មិត្ត​រួម​ក្រុម​កំប្លែង​ជា​មួយ​គ្នា អ្នក​នាង​ខ្ញង់ បាន​រក​ឃើញ​សុភមង្គល​ថ្មី​ជាមួយ​បុរស​ម្នាក់​ក៏​ដោយ។​ មាន​បុរស​ជា​ច្រើន​ស្ម័គ្រ​ចិត្ត​មក​ស្អំ​បេះ​ដូង​ឲ្យ​តារា​កំប្លែង​មេម៉ាយ​កូន​មួយ​រូប​នេះ ​តែ​អ្នក​នាង​ អ៊ីត មិន​ទាន់​ខ្វាយ​ខ្វល់​លើ​រឿង​នេះ​ទេ ព្រោះ​ចង់​ផ្ដោត​លើ​ការងារ​ច្រើន​ជាង។

ប្អូន​ស្រី​នាយ​ក្រូច​រូប​នេះ ​និយាយ​ថា ស្នេហា​ថ្មី​មិន​ទាន់​រក​ឃើញ​នោះ​ទេ ហើយ​ក៏​មិន​ប្រញាប់​ចង់​បាន​ភ្លាមៗ​ដែរ ចាំ​ពេល​ណា​ពេល​នោះ​ចុះ ព្រោះ​ខ្លាច​ប៉ះ​ចំ​បុរស​មាន​ចិត្ត​មិន​ស្មោះ ហើយ​ធ្វើ​បាប​ក្រុម​គ្រួសារ​ នាំ​តែ​វេទនា​ផ្លូវ​ចិត្ត​លើស​ដើម។ ដូច្នេះ​ រឿង​ស្នេហាអាច​ថា ត្រូវ​ការពេលវេលា​បន្តិចសិន ហើយ​គិត​គូ​លើការងារ​វិញល្អ​ជាង។

សម្រាប់​បុរស​ដែល​​តារា​ពូកែ​សំដី​មិន​ចេះ​រីង​ស្ងួត​រូប​នេះ​ប្រាថ្នា​នា​ពេល​អនាគត មិន​ប្រកាន់​លើ​រូប​រាង​សង្ហា ឬ​អត់​នោះ​ទេ សំខាន់​ចេះ​យល់​ចិត្ត និង​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​គ្រប់​គ្រាន់​ហើយ។

អ្នក​នាង សេន ចិន្តា ហៅ អ៊ីត ធ្លាប់​មាន​ស្វាមី​ជា​គ្រូ​បង្រៀន តែ​បាន​លែង​លះ ដោយ​ហេតុ​ផល​មិន​ចុះ​សម្រុង​គ្នា ហើយ​ក្រោយ​លែង​លះ​អ្នក​មេម៉ាយ​រូប​ស្អាត​នេះ​ធ្លាប់​រង​រឿង​អាស្រូវ​ស្នេហា​ជាមួយ​តារា​ម្នាក់ តែ​សាម៉ី​ខ្លួន​បដិសេធ៕​

​ ​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម