• 2018-06-28 01:22:25
  • ព័ត៌មាន

គួរ​អនិច្ចា ឌីជេ អាលីយ៉ា បិទ​ភ្នែក​លា​លោក​នេះ​ទៅ​ហើយ ដោយ​គ្មាន​សាច់​ញាតិ​សូម្បី​ម្នាក់​នៅ​ក្បែរ

  • 2018-06-28 01:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឌីជេ អាលីយ៉ា ដ៏​ស្រស់​ផូរផង់​ដែល​ប្រិយមិត្ត​ធ្លាប់​បាន​ឃើញ​កាល​ពី​មុន​នេះ នៅ​ថ្ងៃ​នេះ នាង​បាន​លា​ចាក​លោក លា​ប្រិយមិត្ត​រហូត​ហើយ​។ រឹត​តែ​គួរ​ឲ្យ​ស្រណោះ ការ​ចាក​ចេញ​របស់​នាង មិន​មានសូម្បី​សាច់​ញាតិ​ម្នាក់​នៅ​ក្បែរ។

អាលីយ៉ា កាល​នៅ​រស់​ទទួល​អំណោយ​ពី​ឯកឧត្តម​ ខៀវ កាញ៉ារីទ តាម​រយៈ​លោក​ អ៊ឹម ជីវ៉ា(រូបថត៖ ហ្វេសប៊ុក អ៊ឹម ជីវ៉ា)

តាម​ប្រភព​ពី​សិល្បករ អាលីយ៉ា បាន​ផុត​ដង្ហើម​នៅ​វេលា​ម៉ោង ៦ ព្រឹក​ថ្ងៃ​ទី ២៨ មិថុនានេះ។លោក អ៊ឹម ជីវ៉ា ឲ្យ​ដឹង​ថា សព​របស់ សិល្បការិនី​កម្សត់​រូប​នេះ តម្កល់​នៅ​វត្ត​ទួល​អស់​លោក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សី​កែវ រាជធានី​ភ្នំពេញ។ " សូម​សិល្បករ​សិល្បការិនី​មេត្តា​ទៅ​ចូល​រួម​បុណ្យ​សព​នាង​ផង ដោយ​សារ​នាង​គ្មាន​សាច់​ញាតិ​ឡើយ ព្រោះ​នាង​ជា​ក្មេង​កំព្រា"។ លោក អ៊ឹម ជីវ៉ា ធ្វើ​ការ​អំពាវនាវ។

អត្ថបទ៖ ទារិកា

មតិយោបល់