• 2018-06-28 03:50:28
  • ព័ត៌មាន

​សង្វេគ! បុណ្យសព ឌីជេ អាលីយ៉ា ព្រឹក​នេះ​ ពុំទាន់មានសិល្បករ​ចូល​រួម​ទេ មានតែក្មួយចិញ្ចឹមម្នាក់គត់​

  • 2018-06-28 03:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​មរណភាព​របស់ វីជេ អា​លី​យ៉ា ធ្វើ​ឲ្យ​អ្នក​ក្នុង​ចង្កោម​សិល្បៈ ក្រៀម​ក្រំ​យ៉ាង​ខ្លាំង ។ អ្វី​ដែល​គួរ​ឲ្យ​សង្វេគ​ទៀត​នោះ​ ក្នុង​ពិធី​បុណ្យ មាន​មិត្ត​សិល្បករ​ចូល​រួម​តិចតួច​ណាស់​នៅ​ព្រឹក​នេះ ហើយ​មាន​សាច់ញាតិ​របស់​នាង​តែ​ម្នាក់​គត់​​ចូល​រួម​ ដែល​ត្រូវ​ជា​ក្មួយ​របស់​វី​ជេ​អភ័ព្វ​រូប​នេះ។ ​

​សព​របស់​វីជេ អា​លី​យ៉ា នឹង​ត្រូវ​បូ​ជា​ថ្ងៃ​នេះ​ វេលា​ម៉ោង ៣​រសៀល​នៅ​វត្ត​ទួល​អស់​លោក ក្នុង​សង្កាត់​ទួល​សង្កែ រាជ​ធានី​ភ្នំពេញ។ វីជេ​ អា​លី​យ៉ា ​បាន​ទទួល​មរណភាព​នៅ​វេលា​ទាប​ភ្លឺ ដោយសារ​ស្ថាន​ភាព​ជំ​ងឺ​រលាក​ទង​សួត​ធ្ងន់​ធ្ងរ​ពេក។

​មុន​មរណ​ភាព តារា​សម្ដែង​រូប​នេះ​ ​ធ្លាប់​បង្ហើបថា ចង់​ប្រឡូក​ចូល​សិល្បៈ​វិញ បើ​សិន​ជា​ជំ​ងឺ​របស់​ខ្លួន​បាន​ជា​សះ​ស្បើយ ដោយសារ​សិល្បៈ​ជា​អាជីព​ដែល​ខ្លួន​ស្រលាញ់ និង​ខំ​តស៊ូ​ជា​យូរ​ឆ្នាំ​មក​ហើយ ដូច្នេះ​ខ្លួន​មិន​ចោល​នោះ​ទេ។ ​

ទិដ្ឋភាពពិធីបុណ្យរបស់វីជេ អាលីយ៉ា ព្រឹកនេះ

​ វីជេ អា​លី​យ៉ា បាន​សាង​កេរិ៍្ត​ឈ្មោះ​ច្រើន​លើ​វិថី​មួ​យ​នេះ តាមរយៈ​ការ​សម្ដែង ពិធី​ករ​ ច្រៀង និង​ការងារ​សប្បុរសធម៌​ជាច្រើន​​ដូចជា ​តន្ត្រី​មនុស្ស​ធម៌​រៃអង្គាស​ប្រាក់​ជួយ​កុមារ​កំព្រា ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ​ព្រម​ទាំង​ផ្តួច​ផ្តើម​ព្រឹត្តិការណ៍​តន្រ្តី​ដើម្បី​​​ជួយ​ដល់​សិល្បករ​ជើង​ចាស់​ផង​ដែរ៕

​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទថ្មី