• 2018-06-28 04:42:16
  • ព័ត៌មាន

រឹត​តែ​ស្រណោះ! កំព្រា​ខ្លួន​មួយ​ម្នាក់​ឯង តើ​បាន​នរណា​ចាត់​ចែង​ពិធី​បុណ្យ​សព អាលីយ៉ា?

  • 2018-06-28 04:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីជេ អាលីយ៉ា បាន​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​រលាក​ទង​សួរ​កម្រិត​ធ្ងន់​នៅ​ព្រលឹម​ថ្ងៃ​នេះ គួរ​ឲ្យ​អនិច្ចា​ដោយ​សារ​តែ នាង​កំព្រា​ខ្លួន​មួយ ទើប​ចាកចេញ​ទៅ​គ្មាន​នរណា​ម្នាក់​សោះ​នៅ​ក្បែរ។ ដូច្នេះ តើ​ក្រោយ​ពី​ការ​ចាកចេញ​យ៉ាង​កម្សត់​នេះ អ្នក​ណា​ជា​អ្នក​ចាត់ចែង​ជូន​ដំណើរ​តារា​ស្រី​ទៅ​កាន់​កន្លែង​បរមសុខ?

សំណួរ​នេះ ស្ថិត​ក្នុង​ការ​ព្រួយ​បារម្ភ​របស់​មិត្ត​រួម​អាជីព​នាង។ អ្នក​នាង សារីណា ភរិយា​លោក ស៊ុក សុភា ដែល​ពេល​នេះ​រស់​នៅ​អូស្ត្រាលី បាន​ការ​ដាក់​ចេញ​ការ​ព្រួយ​បារម្ភ ស្រប​ពេល​នាង​អះអាង​ថា កំពុង​ចាត់​ចែង​ក្ដារមឈូស ជួស​ការ​ដែល​មិន​អាច​ចាត់​ចែង​បាន​ដោយ​សារ​នាង​នៅ​ឆ្ងាយ។

សារីណា ថ្លែង​​ថា "អាយ៉ា ពេល​នេះ អត់​មាន​បង​ប្អូន ជួយ​ចាត់​ចែង​បុណ្យ​សព​គ្នា​ទេ ខ្ញុំ​នៅ​ឆ្ងាយ​កំពុង​ចាត់​ចែង​រឿង​ក្ដារ​មឈូស តែ​បើ​បង​ប្អូន​ណា​អាច​ជួយ​ចាត់​ចែង ឬ​ចូល​រួម​បុណ្យ​សព​គ្នា​បាន សូម​មេត្តា​ជួយ​គ្នា​ជា​លើក​ចុង​ក្រោយ​ផង​ចុះ!”។

ជុំវិញ​បញ្ហា​នេះ លោក ឆុង ស៊ីណាន ភ្នាក់​ងារ​ព័ត៌មាន​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ពិធី បាន​រាយការណ៍​ឲ្យ​ដឹង​ថា បុណ្យ​សព​របស់ អាលីយ៉ា គឺ​មាន​មិត្តភ័ក្ដិ​ម្នាក់ និង​ក្មួយ​នាង​ម្នាក់(កូន​របស់​ម្ដាយ​ចិញ្ចឹម​នាង) ជា​អ្នក​ជួយ​ចាត់​ចែង ដែល​កម្មវិធី​ធ្វើ​នៅ​​វត្ត​ទួល​អស់​លោក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សី​កែវ រាជធានី​ភ្នំពេញ។

តាម​លោក ឆុង ស៊ីណាន គិត​ត្រឹម​ម៉ោង ១១ ថ្ងៃ​ត្រង់​នេះ មិន​មាន​វត្តមាន​មិត្ត​រួម​អាជីព អាលីយ៉ា ចូល​រួម​នៅ​ឡើយ៕

រាយការណ៍៖ ឆុង ស៊ីណាន

អត្ថបទ៖ ទារិកា

មតិយោបល់