• 2018-06-28 06:24:36
  • ព័ត៌មាន

ម៉ៅ ស៊ីណាត ជម្នះទៅបុណ្យសព ឌីជេ អាលីយ៉ា ទាំងឆុងឆ្នាំមិនខ្ចីខ្លាចអីបន្តិច​​

  • 2018-06-28 06:24:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ តារា​ចម្រៀង​ និង​សម្ដែង​ ម៉ៅ ស៊ីណាត ឲ្យ​ដឹង​ថា​ បើ​តាម​គ្រូ​ទាយ​មិន​អនុញ្ញាត​ឲ្យ​នាង ទៅ​​ចូល​រួម​​ពិធី​បុណ្យ​សព​នោះ​ទេ​ក្នុង​ឆ្នាំ​នេះ​ ព្រោះ​ជា​ឆ្នាំ​ដែល​ឆុង។

ទោះបី​ដឹង​ថា​ឆ្នាំ​ខ្លួន​ឆុង​ឆ្នាំ​​ក្ដី​​តែ ម៉ៅ ស៊ីណាត ​នៅ​តែ​ជម្នះ​មក​បុណ្យ​សព​ ឌីជី អាលីយ៉ា ដោយ​គ្មាន​​ភ័យ​ខ្លាច​អ្វី​ទាំង​អស់ ព្រោះ​នឹក​ស្រណោះ​សម្ដី​មិត្តភ័ក្ដិ​មុន​ពេល​បិទ​ភ្នែក​លាលោក​នេះ​ទៅ​ បាន​ផ្ដាំ​ផ្ញើ​​​ពាក្យ​សម្ដី​មួយ​ចំនួន​ទៅ​តាម​អ្នក​សារព័ត៌មាន​ និង​សិល្បករ​ឲ្យ​ជួយ​មើល​ថែ​នាង(ម៉ៅ ស៊ីណាត) ។

ក្នុង​អារម្មណ៍​ក្ដុក​ក្ដួល​​អួល​ដើម​ក ម៉ៅ ស៊ីណាត រៀបរាប់​ថា៖“សម្រាប់​ខ្ញុំ​ គិត​ថា​អ្នក​ដែល​ស្លាប់​ មិន​មែន​ស្លាប់​២​ទៅ​៣​ដង​ទេ ស្លាប់​តែ​ម្ដង​ក្នុង​មួយ​ជីវិត​អ៊ីចឹង​អា​រឿង​ឆុង​ឆ្នាំ​អី​ហ្នឹង​យើង​អាច​ធ្វើ​អី​ផ្សេង​ទៀត​បាន​ ដូច​ជា​ស្រោច​ទឹក​រំដោះ​គ្រោះ​លើក​រាសី​ ក្រោយ​ពេល​បុណ្យ​សព​​ អាលីយ៉ា​ ហើយ"។

ចាប់​តាំង​ពី​ចូល​ប្រឡូក​សិល្បៈ​មក​ដល់​ឆ្នាំ​ ២០១៨​នេះ​ ម៉ៅ ស៊ីណាត និង ឌីជេ អាលីយ៉ា បាន​ស្រឡាញ់​រាប់​អាន​គ្នា​ ១៥​ឆ្នាំ​ហើយ។

អាលីយ៉ា បាន​ផុត​ដង្ហើម​នៅ​វេលា​ម៉ោង ៦ ព្រឹក​ថ្ងៃ​ទី ២៨ មិថុនា​នេះ។​សព​របស់​សិល្ប​ការិនី​កម្សត់​រូប​នេះ តម្កល់​នៅ​វត្ត​ទួល​​សន្តិវ័ន​ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​​កែវ រាជធានី​ភ្នំពេញ៕

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម