• 2018-06-28 09:28:15
  • ព័ត៌មាន

​កាន់​តែ​អាសូរ​ ពេល​ដឹង​បំណង​ប្រាថ្នា​ចុង​ក្រោយ ​មុន​ពេល​ស្លាប់​របស់​ឌី​ជេ អា​លី​យ៉ា

  • 2018-06-28 09:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​មុន​មរណភាព​ពីរ​ថ្ងៃ​​ ​ឌី​ជេ អា​លី​យ៉ា បាន​ប្រាប់​ ក្មួយ​ចិញ្ចឹម​របស់​ខ្លួន​ពី​បំណង​ប្រាថ្នា​ចុង​ក្រោយ​​​ថា ចង់​បាន​ទូរស័ព្ទ​ស៊េរី​ទំនើប​មួយ​គ្រឿង​ប្រើ​ប្រាស់​ ព្រោះ​យូរ​ឆ្នាំ​មក​ហើយ​​ឌី​ជេ​រូប​នេះ គ្មាន​ទូរស័ព្ទ​ទំនើប​ប្រើ​ដូច​គេ​នោះ​ទេ។

ទូរស័ព្ទរបស់​ឌីជេ អាលីយ៉ា ពេល​នៅមានជីវិត

សាច់​ញាតិ​ម្នាក់​គត់​ដែល​ចូល​រួម​​ក្នុង​ពិធី​បុណ្យ​សព​របស់​ឌី​ជេ អា​លី​យ៉ា​ នៅ​វត្ត​ទួល​អស់​លោក បន្ត​ថា ម៉ាក​ទូរស័ព្ទ​ដែល​មីង​របស់​ខ្លួន​ចង់​ប្រើ​សម្រាប់​ជីវិត​ចុង​ក្រោយ​​កាល​នៅ​មាន​ជីវិត គឺ Iphone 7 ព្រោះ​ជា​ច្រើន​ឆ្នាំ​មក​នេះ ឌី​ជេ អា​លី​យ៉ា រស់​ក្នុង​ជីវភាព​ក្រខ្សត់ គ្មាន​លទ្ធភាព​ទិញ​ទូរស័ព្ទ​ទំនើប​មក​ប្រើ​ប្រាស់​នោះ​ទេ ។

បំណង​ប្រាថ្នា​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​ក្មួយ​ចិញ្ចឹម​ក្ដុក​ក្ដួល​យ៉ាង​ខ្លាំង ព្រោះ​ឌីជេ​ អា​លី​យ៉ា​ ប្រឹង​តស៊ូ​ក្នុង​ជីវិត​សិល្បៈ​ម្នាក់​ឯង​យ៉ាង​លំបាក​ទម្រាំ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ ព្រម​ទាំង​ធ្លាប់​រស់​នៅ​ក្នុង​ជីវភាព​ហ៊ឺ​ហារ មាន​ផ្ទះ និង​ហាង​សំលៀក​បំពាក់ មាន​របស់​ទ្រព្យ​ទំនើប​ប្រើ​ប្រាស់ ប៉ុន្តែ​មុន​ពេល​មរណភាព ​បែរ​ជា​ត្រូវ​ធ្លាក់​ខ្លួន​ឈឺ​ដុនដាប យ៉ាង​កម្សត់​បែប​បេះ​ទៅ​វិញ។

ក្មួយប្រុសរបស់ឌីជេ អាលីយ៉ា

​​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​ក្មួយ​ដ​ដែរ​រូប​នេះ ឲ្យ​ដឹង​ថា ឌី​ជេ អា​លី​យ៉ា ជា​ក្មេង​កំព្រា កើត​នៅ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ម្ដាយ​ឪពុក​របស់​ខ្លួន​យក​មក​ចិញ្ចឹម​តាំង​ពី​បាត​ជើង​ក្រហម ។ ក្នុង​ពិធី​បុណ្យ​នេះ ខាង​សាច់​ញាតិ​ និង​មិត្ត​ភ័ក្ក​ម្នាក់​របស់​ឌី​ជេ អា​លី​យ៉ា ជា​អ្នក​ចាត់​ចែង ដោយ​បូជាសព​នៅ​រសៀល​ម៉ោង​៣ ថ្ងៃ​នេះ នៅ​វត្ត​ទួល​អស់​លោក ក្នុង​សង្កាត់​ទួល​សង្កែ រាជ​ធា​នី​ភ្នំពេញ៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់