• 2018-06-28 10:12:13
  • ព័ត៌មាន

ទិដ្ឋភាពសិល្បករចូលរួមពិធីបូជាសព ឌីជេ អាលីយ៉ា យ៉ាងក្ដុកក្ដួលនារសៀលនេះ

  • 2018-06-28 10:12:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព​ ឌីជេ អាលីយ៉ា ត្រូវ​បាន​បូជា​​ហើយ​នៅ​រសៀល​​ម៉ោង​៣ និង​៣០​នាទី​ថ្ងៃ​នេះ​នៅ​វត្ត​ទួល​​សន្តិវ័ន​ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​​កែវ រាជធានី​ភ្នំពេញ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​រំលែក​ទុក្ខ​ពី​សិល្បករ​ ព្រម​ទាំង​ពុក​ម៉ែ​បង​ប្អូន​ជា​ច្រើន​នាក់​ទៀត​ផង។

ក្នុង​ទឹក​មុខ​ក្រៀម​ក្រំ​​​ជាមួយ​អារម្មណ៍​សោក​ស្ដាយ​បំផុត​អ្នកនាង ចន ច័ន្ទលក្ខិណា បាន​រៀប​រាប់​ថា ក្រោយ​ពី​​ពិធី​បូ​ជា​សព​រួច​ ពិធី​បុណ្យ​ ៧ថ្ងៃ​ ឌីជេ អាលីយ៉ា នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ ២០១៨​នេះ​នៅ​វត្ត​នាគវ័ន។ ដូច្នេះ​អ្នក​នាង សូម​អំពាវ​នាវ​សិល្បករ​ និង​សិល្ប​ការិនី​​​ទាំង​អស់​ទៅ​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះករ។

“ចំពោះ​បង​ប្អូន​សិល្បករ​យើង​​មួយ​ចំនួន​ដែល​​ពួក​គាត់​មិន​បាន​មក​ចូល​រួម​បុណ្យ​សព​ អាលីយ៉ា នៅ​ថ្ងៃ​នេះ​ដោយ​សារ​តែ​រវល់​ជាមួយ​ការ​ងារ​សិល្បៈ។ ដូច្នេះ​តាំង​នាម​ខ្ញុំ​ ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​សូម​អំពាវ​បង​ប្អូន​សិល្បករ​យើង​មក​ចូល​រួម​បុណ្យ​ ៧​ថ្ងៃ​គាត់​នៅ​ថ្ងៃ​ទី៣ ខាង​មុខ​នេះ​ នៅ​វត្តនាគវ័ន"។អ្នកនាង ចន ច័ន្ទលក្ខិណា បញ្ជាក់៕​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី