- 2018-06-29 04:18:21
- ព័ត៌មាន
ម្ដាយរបស់ Nine Naphat ចេញមុខបកអាក្រាតក្រុមហ៊ុន១ព្យាយាមបង្ខូចឈ្មោះកូន
- 2018-06-29 04:18:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដាយរបស់ Nine Naphat ចេញមុខបកអាក្រាតក្រុមហ៊ុន១ព្យាយាមបង្ខូចឈ្មោះកូន
ចន្លោះមិនឃើញ
លោកស្រី Pimpaka Siangsomboon ម្ដាយរបស់តារាសម្ដែង Nine Naphat និងជាអ្នកចាត់ការរបស់កូន បានបើកសន្និសីទកាសែតចេញប្រតិកម្មទាក់ទងនឹងករណីមួយដែលក្រុមហ៊ុនមួយព្យាយាមបង្ខូចឈ្មោះកូនប្រុសអ្នកស្រី។
ថ្ងៃទី ២៨ ខែមិថុនាម្សិលមិញ អ្នកម្ដាយរបស់ Nine និងមេធាវីរបស់ខ្លួនម្នាក់បានចេញមុខនិយាយពីករណីក្រុមហ៊ុន Thai Fin Tech ដែលជាអ្នកលក់រាយផលិតផល តាមអនឡាញលើវិបសាយ www.thishop.com ដោយបញ្ជាក់ថានេះជាក្រុមហ៊ុនបំពុលឈ្មោះមិនល្អ។
តារាសម្ដែងជើងចាស់រូបនេះ បាននិយាយថា មុនពេលចុះកិច្ចសន្យា ក្រុមហ៊ុននេះបានអញ្ជើញ Nine មកធ្វើជាតារាតំណាង ដោយត្រូវថតរូប និងវីដេអូផ្សេងៗ ជាមួយកុងត្រារយៈពេល ១ឆ្នាំ និងផ្ដល់ជូនទឹកប្រាក់ ៦ ៩៤០ ០០បាត (២០៩ ១០៩ដុល្លារ) ហើយក៏បានផ្ទេរឲ្យរួចរាល់។
ប៉ុន្តែក្រោយមក រឿងរ៉ាវមិនយល់ចិត្តគ្នាក៏បានកើតឡើង រហូតមានបញ្ហានិង ឈានដល់ដល់ការលុបចោលកុងត្រាចោល ជាហេតុអ្នកស្រីបង្វិលលុយទាំងអស់ឲ្យទៅក្រុមហ៊ុននោះវិញ។
ដោយសារអ្វីគ្រប់យ៉ាងត្រូវបានរំសាយ ប៉ុន្តែ អ្នកម្ដាយរូបនេះស្រាប់តែប្រតិកម្មខ្លាំង នៅពេលក្រុមហ៊ុននោះ យករូបកូនប្រុសរបស់ខ្លួនទៅតាំងបង្ហាញដដែល។
ប្រការនេះហើយ ទើបអ្នកស្រី Pimpaka កើតទុក្ខមិនសុខចិត្ត ដោយមិនចង់ឲ្យក្រុមហ៊ុនដែលខ្លួនបានលុបចោលកុងត្រាធ្វើរឿងបែបនេះទៀត ព្រោះវាប៉ះពាល់ខ្លាំងដល់មុខមាត់របស់កូនអ្នកស្រី។ ជាមួយគ្នានោះ ដោយភ័យខ្លាចនឹងហានិភ័យដែលអាចនឹងកើតឡើងនាពេលខាងមុខ ទើបតារាស្រីរូបនេះ ពឹងពាក់មេធាវីឲ្យជួយការពារក្ដី ព្រមទាំងបើកសន្និសីទកាសែត ជម្រះរឿងពិតឲ្យគ្រប់គ្នាបានដឹងតែម្ដង៕