• 2018-06-29 08:35:00
  • ជីវិតតារា

តារា​រ៉េប​ Drake សារភាព​ថា​ពិត​ជា​មាន​កូន​ជាមួយ​តួ​ស្រី​រឿង​អាសអាភាស​ពិត​មែន

  • 2018-06-29 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រ៉េប​ល្បីឈ្មោះ Drake សារភាព​ថា​ខ្លួន​ពិត​ជា​មាន​កូន​ប្រុស​ជាមួយ តារា​ភាពយន្ត​អាសអាភាស Sophie Brussaux ពិត​ប្រាកដ​មែន។ តារា​វ័យ ៣១​ឆ្នាំ​រូប​នេះ​ធ្លាប់​ត្រូវ​បាន​គេ​ចុះ​ព័ត៌មាន​ព្រោង​ព្រាត​ពាក់ព័ន្ធ​នឹង​ការ​មាន​កូន​ជាមួយ​តារា​អាសអាភាស​រូប​នេះ អស់​រយៈ​ពេល​យូរ​មក​ហើយ​ប៉ុន្តែ​លោក​មិន​ដែល​មាន​ប្រតិកម្ម​អ្វី​តប​ត​មក​វិញ​នោះ​ទេ។

ទើប​តែ​ថ្មីៗ​នេះ លោក​បាន​បង្ហាញ​ប្រាប់​អ្នក​គ្រប់​គ្នា​ថា កូន​ប្រុស​នោះ​គឺ​ជា​កូន​របស់​លោក​ពិត​ប្រាកដ​មែន​ ដោយ​​ច្រៀង​ប្រាប់​នៅ​ក្នុង​បទ​ចម្រៀង​មួយ​ពី​អាល់ប៊ុម​ថ្មី "Scorpion” ដែល​បាន​បញ្ចេញ​ថ្មីៗ​នេះ។ នៅ​ក្នុង​បទ "Emotionless” ដែល​ជា​បទ​ចម្រៀង​យក​លំនាំ​តាម​បទ​ចម្រៀង​របស់ Mariah Carey លោក​បាន​បង្ហើប​ក្នុង​អត្ថន័យ​បទ​ចម្រៀង​ថា "ខ្ញុំ​មិន​បាន​បិត​បាំង​កូន​ខ្ញុំ​ពី​ពិភពលោក​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ព្យាយាម​បិត​បាំង​ពិភពលោក​ពី​កូន​របស់​ខ្ញុំ។"

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​បាន​បន្ថែម​នៅ​ក្នុង​បទ​ចម្រៀង​ថា លោក​មិន​ខ្វល់​ពី​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ពី​លោក​នោះ​ទេ អ្វី​ដែល​ចង់​បង្ហាញ​ពិភពលោក​លោក​នឹង​បង្ហាញ៕

​​​

ប្រភព៖ entertainment.toggle ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់