• 2018-07-06 08:00:18
  • ព័ត៌មាន

ប្រភព២អះអាងផ្សេងគ្នាជុំវិញ ចាន់ សម័យ ធ្លាក់ខ្លួននៅផ្ទះជួល ដើរស្ទូចត្រីចិញ្ចឹមក្រពះ​

  • 2018-07-06 08:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សារ​​ព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន​បាន​​ចេញ​ផ្សាយ​ស្ទើរ​​តែ​គ្រប់​ទំព័រ​ជុំវិញ​​​តារា​ចម្រៀង​ ចាន់ សម័យ ធ្លាក់​ខ្លួន​ដើរ​ស្ទូច​ត្រី​​តាម​មាត់​ទន្លេ​​រួច​មក​ មាន​ប្រភព​ពីរ​ផ្សេង​គ្នា​​​ចេញ​ពី​ចង្កោម​អ្នក​សិល្បៈ​បាន​អះ​អាង​​ផ្ទុយ​ស្រឡះ​ពី​គ្នា​ចំពោះ​រឿង​នេះ​ផង​ដែរ។

បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ឈ្មោះ​ Movie Star Research របស់​​តារា​សម្ដែង​ជើង​ចាស់ ស៊ិន ឧត្ដមផល្លា ឲ្យ​ដឹង​ថា​​កន្លង​មក​​លោក ចាន់ សម័យ ធ្លាប់​ទៅ​ចម្រៀង​ និង​សម្ដែង​​នៅ​សហរដ្ឋ​អាមេរិក​ពិត​មែន។ ប៉ុន្តែ​នៅ​ពេល​លោក ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ត្រូវ​បាន​ចោរ​លួច​កាបូប​ ហើយ​ប្រាក់​ដែល​មាន​ទាំង​ប៉ុន្មាន​​ក្នុង​កាបូប​ត្រូវ​បាន​បាត់​បង់​ទាំង​​អស់​គ្មាន​សល់​ទើប​ធ្វើ​ឲ្យ​​ម្ចាស់​បទ​"មិន​ស្រឡាញ់​អូន​មិន​បាន" ធ្លាក់​ខ្លួន​ទៅ​ជា​បែប​នេះ។បច្ចុប្បន្ន​នេះ​លោក មិន​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ស្នាក់​អាស្រ័យ​ទេ​គឺ​នៅ​ផ្ទះ​ជួល។

ក្រោយ​ពី​ចោរ​លួច​កាបូប​រួច​មក​ ចាន់ សម័យ ជួប​បញ្ហា​ជា​ច្រើន​ដូច​ជា គ្មាន​មធ្យោបាយ​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ពេល​ទៅ​ច្រៀង​​កម្មវិធី​ប្រគំ​តន្ត្រី​ម្ដង​ៗ​លោក តែង​តែ​ឲ្យ​អ្នក​សិល្បៈ​ជូន​មក​​ជា​និច្ច​តែ​មិន​ឲ្យ​ជូន​ដល់​ផ្ទះ​ទេ​ដល់​ត្រឹម​ពាក់​កណ្ដាល​ផ្លូវ​ក៏​សុំ​ចុះ​ព្រោះ​មិន​ចង់​ឲ្យ​មិត្តភ័ក្ដិ​សិល្បៈ​ ដឹង​ពី​ស្ថាន​ភាព​លំបាក​របស់​ខ្លួន។ បន្ថែម​ពី​នេះ​​គ្រប់​ពេល​ទៅ​ច្រៀង​កម្មវិធី​ម្ដង​ៗ​លោក​ តែង​តែ​អង្គុយ​ឆ្ងាយ​ពី​​មិត្តភ័ក្ដិ​សិល្បៈ​ធ្លាប់​ស្និទ្ធស្នាល​​ជាមួយ​គ្នា​កន្លង​មក។

“ក្រៅ​ពី​រ៉ាប់​រង​ចិញ្ចឹម​​កូន​ទាំង​៥​នាក់​ហើយ​នោះ ចាន់​សម័យ​ ថែម​ទាំង​ឈឺ​ជើង​អស់​រយៈ​ពេល​ជាង​ ១០ឆ្នាំ​​មក​ហើយ​ តែ​ហាក់​ដូច​មិន​អើ​ពើ​ដោយ​សារ​តែ​​ គាត់​មិន​មាន​ថវិកា​គ្រប់​គ្រាន់​ដើម្បី​ព្យាបាល។ ចំណែក​ឯ​រូប​ភាព​ស្ទូច​ត្រី​នោះ​គឺ​ជា​ចំណូល​ចិត្ត​ និង​ទីពីរ​ដើម្បី​ធ្វើ​ម្ហូប​ពិត​មែន​។ ទឹក​មុខ​គាត់​សព្វ​ថ្ងៃ​ទោះ​បី​ជា​មិន​និយាយ​ក៏​គេ​គ្រប់​គ្នា​អាច​យល់​បាន​"។ ទំព័រ​ហ្វេស​ប៊ុក Movie Star Research បញ្ជាក់។

រីឯ​តារា​កំប្លែង​នាយ កុយ ​វិញ​ដែល​​មាន​ទំនាក់​ទំនង​​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ ចាន់ សម័យ ឲ្យ​ដឹង​ថា មិន​មែន​ជា​រឿង​ពិត​ឡើយ​ចំពោះ​រឿង​​លោក ចាន់ សម័យ ធ្លាក់​ខ្លួន​ដល់​ថ្នាក់​ដើរ​ស្ទូច​ត្រី​នៅ​តាម​មាត់​​ទន្លេ​យក​មក​ចិញ្ចឹម​ជីវិត​នោះ ព្រោះ​លោក និង​ម្ចាស់​បទ​"មិន​អាច​គ្មាន​អូន" ជួប​គ្នា​​មិន​សូវ​លុះ​ពេល​ទេ ពិសេស​ពេល​មាន​កម្មវិធី​ម្ដង​ៗ។

ចំពោះ​រឿង ចាន់ សម័យ ដើរ​ស្ទូច​ត្រី​វិញ​គឺ​ជា​ចំណង​ចំណូល​ចិត្ត​របស់​គេ​​ នៅ​ពេល​ទំនេរ​ពី​ការ​ងារ​សិល្បៈ។ ចំណែក​ឯ​ពណ៌​សម្បុរ​ប្រែ​ប្រួល​ទៅ​ជា​ខ្មៅ​ស្រអាប់​ដោយ​សារ​តែ​តារា​ចម្រៀង​រូប​នេះ​ទៅ​ស្ទូច​ត្រី​អង្គុយ​ហាល​ក្ដៅ។

លោក​ថា៖" ខ្ញុំ​សុំ​បញ្ជាក់​​មិន​មែន​ជា​ការ​ពិត​ទេ​​រឿង​ ចាន់ សម័យ ​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​នៅ​ផ្ទះ​ជួល​ដើរ​ស្ទូច​ត្រី​មក​ចិញ្ចឹម​ជីវិត​នោះ ព្រោះ​គាត់​​ចេញ​ទៅ​ច្រៀង​ក្រៅ​ប្រទេស​​ម្ដង​ៗ​រក​​លុយ​​បាន​ណាស់ រឿង​អ្វី​គាត់​ទៅ​ធ្លាក់​ខ្លួន​អ៊ីចឹង​នោះ។ បើ​គាត់​ទើប​មក​ពី​អាមេរិក​បាន​ ៣ខែនេះ"៕​​​​​​​​​​

សារពីហ្វេសប៊ុក Movie Star Research របស់​ ស៊ិន ឧត្ដមផល្លាខាងក្រោមនេះ

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់