• 2018-07-07 08:13:55
  • ជីវិតតារា

គួរឲ្យអាណិត ថ្ងៃខួបកំណើត ហេង​ នរៈកក្កដា បែរជាយំបោកខ្លួនចង់ខ្សោះ (មានវីដេអូ)

  • 2018-07-07 08:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងរូបសង្ហា ហេង នរៈកក្កដា ពិតជាគួរឲ្យអាណិតខ្លាំងណាស់ ព្រោះតែថ្ងៃកំណើត លោកបែរជាមិនបានធ្វើកម្មវីធីអ្វីឲ្យសប្បាយនឹងគេសោះមានតែពាក្យត្អូញត្អែរ យំសោកបោកខ្លួននឹកដល់អ្នកម្តាយទៅវិញ។

ក្នងវីដេអូឃ្លីបដែលបង្ហោះក្នុងបណ្តាញសង្គម តារាសាច់ដុំខាងលើរម្លឹកថា អ្នកម្តាយស្រលាញ់លោកខ្លាំងណាស់ ប៉ុន្តែហេតុអ្វីក៏ចាកចេញទៅ តើមានដឹងទេថា កូនប្រុសនឹកម្តាយខ្លាំងយ៉ាងណា។ "កូននឹកម៉ាក់ឯងរាល់ឆ្នាំ កូនតែមានពាក្យជូនពរពីម៉ាក់រាល់ឆ្នាំក្នុងថ្ងៃកំណើត ដឹងអតត់ម៉ាក់ពិតជាចិត្តអាក្រក់ទៅចោលកូន កូនស្រលាញ់អ្នកម៉ាក់ខ្លាំងណាស់"។

ហេង នរៈកក្កដា និងអ្នកម្តាយ

សារដ៏វែងដែលលោករៀបរាប់ក្នុងវីដេអូឃ្លីបនេះ បញ្ជាក់ថា តារាសម្តែង ហេង នរៈកក្កដា ហាក់មិនទាន់ទទួលយកការបាត់បង់មួយនេះ លោកមិនអស់ចិត្តដែលអ្នកម្តាយបានចាកចោលលោកលឿនយ៉ាងនេះ ស្របពេលជាថ្ងៃកំណើតរបស់លោកទៀត រឹតតែធ្វើឲ្យលោកមានអារម្មណ៍ថាខ្លួនឯងឯកោខ្លាំងបំផុត។

ទង្វើបែបនេះធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានអារម្មណ៍អាណិតដល់រូបលោកជាខ្លាំង ពិសេសម្នាក់ៗបានបញ្ចញមតិចូលរួមការសោកស្តាយ និងចង់ជួយរំលែករូបលោកឲ្យបានស្បើយពីទុក្ខសោកទៅតាមអ្វីដែលអាចធ្វើបានផងដែរ។

អត្ថបទ៖ សិរីរត្នន៍

ផ្តល់សិទ្ធដោយ៖​ លោក​ ហេង​ នរៈកក្កដា

មតិយោបល់
អត្ថបទពេញនិយម