
- អាទិត្យ, 8 កក្កដា 2018 02:52
- ព័ត៌មាន
Boy Pakorn ចេញមុខនិយាយពីស្ថានភាពបច្ចុប្បន្នរបស់ប្អូនប្រុស ក្រោយបែកពី Vill
- អាទិត្យ, 8 កក្កដា 2018 02:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Boy Pakorn ចេញមុខនិយាយពីស្ថានភាពបច្ចុប្បន្នរបស់ប្អូនប្រុស ក្រោយបែកពី Vill
ចន្លោះមិនឃើញ
ក្នុងនាមជាបងធំក្នុងគ្រួសារក៏ពិតមែន ប៉ុន្តែ Boy ក៏មិនមានសិទ្ធិអ្វីទៅលូកលាន់នឹងជីវិតស្នេហារបស់ Nong Thana ដែលជាប្អូននឹង Vill Wanarot ដែរ។ ប៉ុន្តែក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗ លោកបានបង្ហើរពាក្យពេចន៍មួយចំនួនទាក់ទងរឿងនេះ។
បងធំនៃត្រកូល Chatborirak តារាសម្ដែង Boy Pakorn បានប្រាប់ថា ខ្លួនក៏មិនដឹងថាបន្ទាប់ពីប្អូនរបស់លោក គិតយ៉ាងណាដែរ ក្រោយ Vill Wanarot ប្រាប់ថាមិនអាចបន្តដំណើរជាមួយគ្នាទៅមុខបាន។ ក្រោយពីបែកគ្នាហើយ Nong ក៏មិនបានរម្លឹក ឬនិយាយអ្វីទៀតដែល ហើយអារម្មណ៍របស់ដូចជាធម្មតាមិនមានអ្វីប្លែក។
Boy បន្តថាក្នុងនាមលោកជាបង ពេលឃើញដូចនេះពិតជាមានការព្រួយបារម្ភពីប្អូនណាស់។ ប៉ុន្តែទោះជាយ៉ាងណា តារាប្រុសរូបនេះលើកសរសើរប្អូនឥតឈប់ថា Nong ជាបុរសរឹងប៉ឹងម្នាក់ លោកជឿជាក់លើប្អូន។
តួប្រុសក្នុងរឿង "My Hero” រូបនេះក៏ប្រាប់ដែរថា៖ "ខ្ញុំក៏បានសួរនាំ និងនិយាយជាមួយគាត់ (Nong)ខ្លះៗដែរពីរឿងនេះ ប៉ុន្តែមិនជាច្រើនពេកទេ។ ផ្ទុយទៅវិញអ្នកដែល Nong តែងពិគ្រោះយោបល់ជាមួយនោះគឺម៉ាក់”។
សម្រាប់ទំនាក់ទំនងស្នេហ៍ដែលត្រូវបញ្ចប់នេះ បើទោះអ្នកក្នុងផ្ទះមិនដឹងពីមូលហេតុពិតយ៉ាងណាក៏ដោយ ប៉ុន្តែគ្រប់គ្នាមិនព្យាយាមលើកមករម្លឹកដែរ៕