- 2018-07-10 04:26:43
- ព័ត៌មាន
និយាយលេងសើចអី ឡាយ លក្ខិណា ការងារចាប់មានផ្លែ មានផ្កាច្រើនតែម្ដង!
- 2018-07-10 04:26:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និយាយលេងសើចអី ឡាយ លក្ខិណា ការងារចាប់មានផ្លែ មានផ្កាច្រើនតែម្ដង!
ចន្លោះមិនឃើញ
បន្ទាប់ពីផ្អាកសិល្បៈច្រើនឆ្នាំ ឡាយ លក្ខិណា បានប្រកាសត្រឡប់វិញ កាលពីដើមឆ្នាំ ២០១៨ នេះ តាមនិស្ស័យសិល្បៈដែលមិនទាន់អស់ ព្រមជាមួយក្ដីសង្ឃឹមតិចតួចប៉ុណ្ណោះ។ ប៉ុន្តែមកដល់បច្ចុប្បន្ន បានបង្ហាញថា ការសម្រេចរបស់នាងត្រូវ ព្រោះការងារមានមិនដាច់ ខុសពីការរំពឹងទុក។
“ខ្ញុំយល់ថាការវិលត្រឡប់មកវិញនេះ មានការស្វាគមន៍ច្រើន ហើយការងារ ក៏រត់មករកខ្ញុំក៏ច្រើនបន្តបន្ទាប់ដែរ"។ ឡាយ លក្ខិណា ថ្លែង។
មកទល់បច្ចុប្បន្ន លក្ខិណា អះអាងថា ក្រោយការវិលត្រឡប់ នាងទទួលបានការងារសិល្បៈយ៉ាងច្រើន ក្នុងនោះ ទើបថតបញ្ចប់រឿងឲ្យទូរទស្សន៍ហង្សមាស រឿង "ផ្កាថ្ម"។ រឿងនេះ ទើបចាប់ផ្ដើមបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍កាលពីយប់មិញ ស្របពេលដែលនាង ក៏បានបង្ហាញមុខក្នុងស្ទូឌីយោធ្វើបទសម្ភាសន៍ពិសេសមួយផង។
បន្ថែមពីលើនេះ នាងក៏បានកុងត្រាសម្ដែងភាពយន្តដល់ទៅ៣រឿងបន្ថែមទៀតភ្លាមៗរួចរាល់ផងដែរ។ "ខ្ញុំបានទទួលថតរឿងគេពីខែ ៦ ដល់ខែ ៨ ២រឿងរួចហើយ ហើយសាច់រឿងក្រោយដែលខ្ញុំកំពុងថតនេះ នឹងធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាមិនខាន។ ហើយក្នុងខែ ៨ តែមួយហ្នឹង ក៏ខ្ញុំទទួលថតរឿងគេមួយរឿងដែរ"។
យ៉ាងនេះក្ដី តារាស្រីម្នាក់ ក្នុងចំណោមស្រីស្អាតទាំង៤ សុំលាក់ចំណងជើង និងផលិតកម្មសិន ដោយនេះជាគោលការណ៍របស់ម្ចាស់ផលិត។ ជាមួយគ្នា ឡាយ លក្ខិណា បានអះអាងថាជាថ្មីទៀតថា ការងារសិល្បៈរបស់នាងកាន់តែច្រើនឡើងៗ រាប់ចាប់ពីពេលនេះទៅ រហូតដល់ដើមឆ្នាំ ២០១៩ ឯណោះ។
ឡាយ លក្ខិណា គឺជាអតីតតារាសម្ដែង ចម្រៀង និងដើរម៉ូដ ល្បីឈ្មោះមួយអំឡុងទសវត្សឆ្នាំ ៩០ ហើយនាង ជាស្រីស្អាតម្នាក់ក្នុងចំណោម៣ មាន ជំទាវ ស្រីតូច ចំណាន សៀម ស្រីណុច និងពេជ្រ ច័ន្ទបរមី។ ក្នុងចំណោមនេះ មានតែនាងម្នាក់ប៉ុណ្ណោះ ដែលបានត្រឡប់មកសិល្បៈវិញ ក្រោយឆាកជីវិតជួបប្រទះរឿងមិនសមប្រកប។ ដោយឡែកមិត្តភ័ក្ដិ៣នាក់ទៀត កំពុងសោយសុខ រស់ស្រួលរៀងៗខ្លួន៕