• 2018-07-10 11:48:58
  • ជីវិតតារា

ច្បាស់ការ! លោក ចាន់ សម័យ បាត់​មុខ​ពី​សិល្បៈ​១០ ឆ្នាំ ដោយ​សារ​ជំងឺ​ម្យ៉ាង​ធ្វើ​ទុក្ខ

  • 2018-07-10 11:48:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ចាន់ សម័យ អតីត​តារា​ចម្រៀង​ល្បីល្បាញ​ក្នុង​អំឡុង​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០០៨ បាន​មុខ​ពី​សិល្បៈ​ដោយ​សារ​មាន​ជំងឺ​ "របេង​ឆ្អឹង" ។ លោក​ ចាន់​ សម័យ​ បាន​សារព័ត៌មាន​អនឡាញ​ Bbn-TV ដែល​បាន​ចុះ​ទៅ​សម្ភាសន៍​ដល់​ផ្ទះ​ជួល​របស់​លោក។

សូមចុចអាន៖ ស្មានមិនដល់ តារា​៤​រូប​ បាត់​ភាព​ល្បីល្បាញ​ ធ្លាក់​ខ្លួន​​រស់​ក្នុង​ជីវភាព​ក្រ​ខ្សត់

លោក ចាន់ សម័យ​ធ្លាក់​ខ្លួន​ដើរ​ស្ទូចត្រី ក្រោយបាត់មុខ​សិល្បៈ​១០ឆ្នាំ

លោក ចាន់ សម័យ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អស់​រយៈពេល​ ១០ឆ្នាំ​មក​ហើយ​ដែល​លោក​បាន​បាត់​មុខ​ពី​សិល្បៈ ដោយ​សារ​មាន​ជំងឺ "របេង​ឆ្អឹង​"។ "ខ្ញុំ​ឈឺ​ចុក​តាម​ឆ្អឹង​រហូត​ដល់​ឆ្អឹង​ខ្នង​ និង​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម​ទើប​ខ្ញុំ​​ឃ្លាត​ឆ្ងាយ​ពី​វិស័យ​សិល្បៈ"។

ម្ចាស់​បទ "ពាក់​អាវ​មិន​ដែល​ឃើញ​ដោះ" ដែល​ល្បី​ខ្លាំង​នៅ​អំឡុង​ឆ្នាំ ២០០០ បាន​បញ្ជាក់​ថា "ការ​បាត់​មុខ​ពី​សិល្បៈ​នេះ ខ្ញុំ​មិនដែល​ប្រាប់​នរណា​ទេ​ ខ្ញុំ​មិន​នឹក​ស្មាន​ថា​ព័ត៌មាន​ផ្ទុះ​ដល់​ថ្នាក់​ហ្នឹង​ទេ ក្រោយ​មិត្តភ័ក្ដិ​យក​រូប​ទៅ​បង្ហោះ​អំពី​ជីវភាព"។

នៅ​ក្នុង​អំឡុង​សម្រាក​ពី​ពិភព​សិល្បៈ​ លោក​ ចាន់ សម័យ ត្រូវ​បាន​មិត្តភ័ក្ដិ ហៅ​ទៅ​ច្រៀង​​តាម​វង់តន្ត្រី តាម​ខេត្ត ហើយ​ទទួល​បាន​ចំណូល​ខ្លះ​ៗ តាម​រយៈ​គេ​រ៉ៃ​អង្គាស​ជួយ​ឧបត្ថម្ភ។

បច្ចុប្បន្ន​ លោក​ចាន់ សម័យ មាន​​កូន​ ៥នាក់ គឺ​ប្រុស​ពីរ​នាក់ ស្រី​៣នាក់ (កូន​ភ្លោះ​ប្រុស​២ ស្រី​កណ្ដាល​១ និង​ភ្លោះ​ស្រី​ពីរ​ក្រោយ)៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម