• 2018-07-11 07:27:55
  • ព័ត៌មាន

ដល់ពេលហើយ! គង់​ការ​ បង្កើត​​ស្លាកយីហោខ្លួន​ឯង​​សម្រាប់​ទីផ្សារ​ខ្មែរ និងនាំ​ចេញ​ទៅ​បរទេស​

  • 2018-07-11 07:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​នាម​ជា​តារា​បង្ហាញ​ម៉ូដ​ល្បី​ក្នុង​ព្រះ​រាជា​ណាចក្រក​ម្ពុជា​ ចាន់ គង់​ការ បាន​ឲ្យ​ដឹង​ថា​​ក្រៅ​ពី​ទំនេរ​ពី​សិល្បៈ ​នាង​ បាន​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​ថ្មីៗ ទីផ្សារ​កម្ពុជា​ប៉ុណ្ណោះ​ទេ និងនាំចេញ​ទៅ​ក្រៅ​ប្រទេស​ផងដែរ​។​

តារា​ស្រី​ដែល​វិវត្ត​​ខ្លួន​ក្នុង​កម្មវិធី Cambodia Next Top Model និង​ជា​ម្ចាស់​ជយលាភី​នោះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ វា​ការ​ងារ​មួយ​បន្ទាប់​ពី​វិថី​សិល្បៈ​ដែល​នាង​ស្រលាញ់។ ស្លាក​យីហោ​ថ្មី​ដែល​នាង​ និង​មិត្តភក្តិ​ទើប​បាន​បង្កើត​ថ្មី​នេះ​មាន​ឈ្មោះ​ថា Jasmine and Pear។

បើតាម​ការ​ឲ្យ​ដឹង​ពី​តារាម៉ូដែលនេះ​បង្ហើបប្រាប់ Sabay កាល​សម្ពោធ​នាឡិកា Nuatica នៅ​ផ្សារ​ទំនើបសុរិយា ថា ទោះ​មិន​ទាន់​ បើក​ដំណើរការ​ស្រួល​បួល​មែន ប៉ុន្តែ​​នាង​​បាន​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​បណ្តើរៗ​ហើយ ក្នុង​នោះ​នាង​ប្រាប់ថា Jasmine & Pear ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​លើកស្ទួយ​ ​និង​ផ្ដល់​ឱកាស​ការងារ​ដល់​ស្ត្រី​កាត់ដេរ​ជាពិសេស​ដើម្បី​ទទួល​បាន​ប្រាក់​បៀវត្ស​សម​រ​ម្យ​។

"ការ​ពិត​បង​ដំណើរ​ការ​យូរ​ហើយ​អូន គ្រាន់​តែ​មិន​ទាន់​បង្ហាញ​ជា​ផ្លូវ​ការ​ តែ​បង​បាន​នាំ​ទៅ​លក់​នៅ​អូស្រា្តលី​​បណ្តើរ​ៗ​ហើយ ប្រហែល​ ៣​ខែ​ទៀត​ ក្រុម​ការងារ​​បងនឹង​រៀប​​លក់​នៅ​ស្រុក​ខ្មែរ​ដែរ​អូន។ ការងារ​នេះ​មិនមែន​ធ្វើ​តែ​ម្នាក់​ឯង​ទេ គឺ​មាន​ដៃគូ​មិត្ត​បង​ម្នាក់​ទៀត​ហ៊ុន​ជាមួយ​គ្នា។ ម៉ូដ​ខាង​បងគឺ​ស្លៀកបានចាប់​ពី​អាយុ ១៨ ដល់ ៣៥ឆ្នាំ"។ តារា​បង្ហាញ​ម៉ូដ​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​បន្ទាយមានជ័យបន្ថែម៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទពេញនិយម