• 2018-07-12 04:58:15
  • ជីវិតតារា

ឌុច សុភា ជម្រះមន្ទិលរឿងអាស្រូវស្នេហាជាមួយអ្នកនយោបាយមួយរូប កាលពីជាង១០ឆ្នាំមុន

  • 2018-07-12 04:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ត្រលប់​មក​ប្រលូក​ក្នុង​វិស័យ​សិល្បៈ​វិញ ថ្មីៗ​នេះ​តារា​សម្តែង ឌុច សុភា បាន​ទម្លាយ​ពី​ជីវិត​សិល្បៈ និង​គ្រួសារ​ស្ទើរ​គ្មាន​សល់ ពិសេស​ទំនាក់​ទំនង​ស្នេហ៍​ជាមួយ​អ្នក​នយាបាយ​ម្នាក់ នៅ​ក្នុង​បទ​សម្ភាស​មួយ។

ក្នុង​វគ្គ​សំណួរ​ចាក់​ដោត ដែល​មហាជន​តែង​ចង់​ដឹង ពិធីករ​បាន​សួរ​ថា៖ ធ្លាប់​លេច​ឮ​ព័ត៌មាន​ថា អ្នក​បង ឌុច សុភា មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​នយោបាយ​ម្នាក់ ដែល​មាន​តួនាទី​ជា​ប្រធាន​គណបក្ស​មួយ? តើ​ជា​ការ​ពិត​ដែរ​ទេ?

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដ៏​រសើប​រនេះ អ្នកនាង ឌុច សុភា រក​នឹក​បន្តិច ហើយ​ឆ្លើយ​ថា ជា​រឿង​មួយ​ហួស​ចិត្ត ព័ត៌មាន​នេះ​បានកើត​ឡើង​លើ​អ្នក​នាង​ជាង​១០ឆ្នាំ​មក​ហើយ អ្នក​មេម៉ាយ​រូប​នេះ​អះ​អាង​ដាច់​អហង្ការថា អ្នក​នាង​អត់​មាន​ពាក់​ព័ន្ធ​ជាមួយ​អ្នក​នយោបាយ​រូប​នោះ​ទេ សូម្បី​តែ​មុខ​ក៏​មិន​ដែល​បាន​ជួប​ដែរ។

"ដល់​ពេល​ឮ​ព័ត៌មាន​នេះ​កើត​ឡើង បង​​អាណិត​គាត់​វិញ ពីព្រោះ​មនុស្ស​យើង​អត់​ដែល​ស្គាល់​គ្នា​សោះ បែរ​ជា​មក​ចោទ​ប្រកាន់​អី​ចឹង... បញ្ហាហ្នឹង​កើត​ឡើង ​បង​តាំង​ចិត្ត​ថា​ឈប់​ពី​សិល្បៈ បង​ហួស​ចិត្ត បង​ឈឺ​ចិត្ត បើ​យើង​ធ្វើ OK បង​ទទួល មនុស្ស​បង​គឺ​ត្រង់ បង​មាន​តែ​បញ្ចប់​សិល្បៈ នៅ​ផ្ទះ​សប្បាយ​ចិត្ត​ជាង"។​

មិន​លាក់​លៀម​ទេ អ្នក​នយោបាយ​ល្បី​មាន​ទំនាក់​ទំនង​ស្នេហ៍​ជាមួយ​អ្នក​នាង​នោះ គឺ​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ ក្រៅពីរងព័ត៌មានអាស្រូវខាងលើ តារាសម្តែងរូបនេះបញ្ជាក់ថា កាលណោះក៏មានលេចឮដំណឹងថា អ្នកនាងមានទំនាក់ទំនងជាមួយតារាចម្រៀង សាន ផានិត អ្នកនាងជាមនុស្សស្រលាញ់ស្រីដូចគ្នា ព្រោះចូលចិត្ត​ស្លៀក​ខោ​ខោវប៊យ​អាវ​យឺត ដែល​ព័ត៌មានទាំងនេះ ឌុច សោភា ហួសចិត្តជាខ្លាំង និងច្រានចោលទាំងអស់។

ក្រោយ​ផ្ទុះ​រឿងអាស្រូវខាងលើ​នេះ តារាសម្តែងដ៏ល្បី ឌុច សុភា បាន​ចាក​ឆ្ងាយ​ពី​សិល្បៈ ក្រោយ​មក​ទៀត​ក៏​រៀបការ​ជាមួយ​អ្នក​ជំនួញ​ និង​ជា​ប៉ូលិស​អន្តោ​ប្រវេសន៍ នៅ​ឆ្នាំ​២០០៩។ ក្រោយ​រួម​រស់​ជាមួយ​គ្នា​បាន​កូន​ប្រុស​ម្នាក់ ចំណង​ស្នេហា​របស់​អ្នកនាង និង​ស្វាមី​ក៏​ត្រូវ​ដើរ​ដល់​ទី​បញ្ចប់ ខណៈ​អ្នក​នាង​សម្រាល​កូន​បាន​ត្រឹម​១៤​ថ្ងៃ​ប៉ុណ្ណោះ។

អត្ថបទ៖ ដេត ធន្នី

រូបថត៖ ហ្វេសប៊ុក ឌុច សុភា

មតិយោបល់
អត្ថបទពេញនិយម