• 2018-07-15 06:40:08
  • ព័ត៌មាន

ខ្មាស​គេ​មិន​ស្ទើរ! Britney Spears រាំ​លេច​ដើម​ទ្រូង ខណៈ​កំពុង​ធ្វើ​ការ​ប្រគំ​តន្ត្រី

  • 2018-07-15 06:40:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ចាស់​វស្សា Britney Spears បាន​បង្ក​កំហុស​គួរ​ឲ្យ​អាម៉ាស់​សា​ជា​ថ្មី ខណៈ​នាង​កំពុង​ធ្វើ​ការ​ប្រគំ​តន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ នៅ​រដ្ឋធានី Maryland។

ក្នុង​វីដេអូ​មួយ​ដែល​ថត​បាន​ដោយ​ម្ចាស់​គណនី Youtube ម្នាក់​ឈ្មោះ Salvatore Bellamo បាន​បង្ហាញ​ឲ្យ​ឃើញ​ថា តារា​ចម្រៀង​វ័យ ៣៦ ឆ្នាំ​រូប​នេះ បាន​ពាក់​ឈុត​​ខ្មៅ​ដែល​មាន​តែ​ខោ​ក្នុង​ភ្ជាប់​ជាមួយ​អាវ​ទ្រនាប់​សម្ដែង​លើ​ឆាក​ប្រគំ​តន្ត្រី​យ៉ាង​គួរ​ឲ្យ​ទាក់ទាញ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

ខណៈ​កំពុង​ធ្វើ​ការ​ប្រគំ​តន្ត្រី​ជាមួយ​ក្បាច់​រាំ​ដ៏​រស់​រវើក​របស់​នាង​នោះ ស្រាប់​តែ​មាន​រឿង​មួយ​ដែល​​ធ្វើ​ឲ្យ​ទាក់​ភ្នែក​គ្រប់​គ្នា។ កំពុង​រាំ និង​ច្រៀង​នោះ ស្រាប់​តែ​អាវ​របស់​នាង បាន​រលុង​លេច​ចេញ​នៅ​ចុង​សុដន់​បង្ហាញ​ឲ្យ​គ្រប់​គ្នា​ឃើញ​ពេញ​ឆាក​​ប្រគំ​តន្ត្រី។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​តាម​វីដេអូ​ដែល​បាន​បែក​ធ្លាយ​នេះ តារា​ចម្រៀង Britney Spears ហាក់​ដូច​មិន​បាន​ចាប់​អារម្មណ៍​នឹង​សម្លៀកបំពាក់​របស់​នាង​នោះ​ទេ ព្រោះ​នាង​នៅ​បន្ត​ការ​ប្រគំ​តន្ត្រី​​របស់​នាង​រហូត​ដល់​ចប់៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទថ្មី