• 2018-07-17 00:00:00
  • ព័ត៌មាន

ចាន់ សម័យ​ រំភើប​ចិត្ត ចង់​ធ្វើ​រឿង​មួយ​ភ្លាមៗ​ចំពោះ​មហាជន ពេល​ជា​ពី​ជំ​ងឺ (វី​ដេ​អូ)

  • 2018-07-17 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បំណង​ធំ​ទី​មួយ​ បន្ទាប់​ពី​ជំ​ងឺ​របេង​ឆ្អឹង​បាន​ធូរ​ស្រាល តារា​ចម្រៀង​ ចាន់ សម័យ ​ប្រាប់​ថា ចង់​វិល​ចូល​សិល្បៈ​វិញ ដើម្បី​បម្រើ​អារម្មណ៍​ពុក​ម៉ែ បង​ប្អូន​។​ ​មូល​ហេតុ​ ព្រោះ​ម្ចាស់​បទ​ " បេះ​ដូង​អ្នក​ក្រ" ភ្លឺ​ភ្នែក​ ព្រម​ទាំង​រំភើប​ចិត្ត​ ស្ទើរ​មិន​នឹក​ស្មាន​ដល់ ពេល​ឃើញ​ទឹក​ចិត្ត​មហាជន​ខ្វះ​ខ្នែង​ជួយ​យក​អា​សារ​គ្រួសារ និង​រូប​លោក ពេល​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​។​

លោក​មិន​ធ្លាប់​នឹក​ស្រមៃ​ថា នឹង​វិល​ចូល​សិល្បៈ​វិញ​ទេ បន្ទាប់​ពី​បាន​ស្ងប់​ស្ងាត់​ក្នុង​វិថី​នេះ​ មិន​តិច​ជាង​១០​ឆ្នាំ​។ ​ប៉ុន្តែ​ក្រោយ​ផ្ទុះ​ព័ត៌មាន​ពី​ស្ថានភាព​ក្រី​ក្រ និង​ជំ​ងឺ​របស់​លោក ហើយ​ត្រូវ​បាន​មហាជនជិត​ឆ្ងាយ​នៅ​តែ​អាណិត​ស្រលាញ់ ​នឹក​រលឹក ព្រម​ទាំង​ជួយ​ឧបត្ថម្ភ​ជា​ច្រើន ធ្វើ​ឲ្យ​លោក​កែ​ប្រែ​គំនិត​នេះ​ឡើង​វិញ។

នៅ​ពេល​ជំ​ងឺ​ជើង​របស់​លោក​បាន​ធូរស្រាល​ឡើង​វិញ តារា​ចម្រៀង​មក​ពី​ខេត្ត​ព្រះ​សី​ហ​នុ ប្រាប់​ថា​មិន​បោះ​បង់​ចោល​ឱកាស​នេះ​ទេ ត្រូវ​តែ​វិល​ចូល​សិល្បៈ​ ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​ តាម​រយៈ​ការ​ច្រៀង​មិន​ថា សម័យ​ ឬ​បទ​ប្រពៃណី​នោះ​ឡើយ។

រូប​ថតពី FB ស៊ិន ឧត្តមផល្លា

តារា​ចម្រៀង​រូប​នេះ ក៏​បាន​​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​បទ​ចម្រៀង​ទាំង​អស់​ដែល​លោក​ធ្លាប់​ច្រៀង បទ​ "មិន​ស្រលាញ់​អូន​មិន​បាន" ជា​បទ​ដែល​លោក​ស្រលាញ់​និង​ពេញ​ចិត្ត​ខ្លាំង​បំផុត។ មួយ​បទ​នេះ​ហើយ​ ដែល​ជួយ​ឲ្យ​លោក​មាន​ភាព​ល្បី​ល្បាញ​ស្ទើរ​ពេញ​ប្រទេស ទទួល​បាន​ឱកាស​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ និង​មាន​ឈ្មោះ​បោះ​សំឡេង​លើ​វិថី​សិល្បៈ ៕​​

សូមទស្សនាវីដេអូខាងក្រោម ៖

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម