- 2018-07-16 03:07:53
- ព័ត៌មាន
ម៉ារ៉ា ប៊ុណ្ណា ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ ខ្ទេចឡានអស់
- 2018-07-16 03:07:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ារ៉ា ប៊ុណ្ណា ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ ខ្ទេចឡានអស់
ចន្លោះមិនឃើញ
នៅម៉ោងប្រមាណជា៣ជាងទៀបភ្លឺយប់មិញនេះ តារាចម្រៀងនិងសម្ដែង លោក ម៉ារ៉ា ប៊ុណ្ណា បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរថយន្តរបស់លោកខួចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អលោកមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ។
ហេតុការណ៍ខាងលើបានកើតឡើងនៅគល់ស្អានស្ទឹងមានជ័យខាងជើងផ្លូវ២៧១ ដោយរថយន្តរបស់លោកបានបើកក្នុងសភាពងងុយដេកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវតែម្ដង។ តាមការឲ្យដឹងពីឌីជេ កណ្ដុរ ដែលជាមិត្តភ័ក្ដិជិតស្និទ្ធនឹងតារាចម្រៀងរូបនេះទៅជួយមើល និងស្ទូចរថយន្តទៅជួសជុលនោះ ភ្លាមៗ លោក ម៉ារ៉ា ប៊ុណ្ណា បានសន្លប់១ភាំង ប៉ុន្តែក្រោយប្រជាជននៅក្បែរនោះ ជួយយកចេញពីឡាន ឲ្យដេកលើចិញ្ចើមផ្លូវលោកក៏បានដឹងខ្លួនវិញ។ ឌីជេ កណ្ដុរ ប្រាប់ថា ម៉ារ៉ា ប៊ុណ្ណា ម្សិលមិញនេះរវល់ពេល១ថ្ងៃ តាំងពីព្រឹកលោកបានចុះទៅជួយហែបក្សនៅឯខេត្តកំពង់ចាម ហើយចប់ឡើងជាប់មើលបាល់ World-Cup- ជាហេតុធ្វើឲ្យលោកងងុយដេកខ្លាំងបែបនេះ។
ឌីជេ កណ្ដុរ បានបន្តឲ្យដឹងថា រថយន្តទីកូដែលទិញគ្រោងថតMV បទ"ទីកូបង់រំលោះ"នេះ ត្រូវបានខួចខាតខ្ទេចផ្នែកខាងមុខស្ទើរតែទាំងស្រុង ចំណែក ម៉ារ៉ា ប៊ុណ្ណា ទោះបីជាសន្លប់១ភាំងក្ដី លោកមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ គឺគ្រាន់តែរលាត់ដៃ បន្តិចបន្តួចប៉ុណ្ណោះ ហើយបច្ចុប្បន្នកំពុងស្នាក់នៅផ្ទះលោកម្ដុំផ្សារត្រពាំងថ្លឹង។ ជុំវិញហេតុការណ៍នេះមិនអាចទាក់ទងលោក ម៉ារ៉ា ប៊ុណ្ណា ដើម្បីបញ្ជាក់លម្អិតបាននោះទេ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន៕