• 2018-07-18 03:30:03
  • ព័ត៌មាន

កូន​ស្រី​តន្ត្រី​ករ ​វីយូ​ឡុង​ជើង​ចាស់ ​នាំ​ឪពុក​មក​ព្យាបាល​ជាមួយ​គ្រូ​ខ្មែរ ក្រោយ​ពេទ្យ​មិន​ហ៊ាន​ទទួល

  • 2018-07-18 03:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ំ ដារ៉ា កវី​ និង​តន្ត្រី​ករ​វី​យូ​ឡុង​ ល្បី​ល្បាញ​កាល​ពី​ទស្សវត្ស៦០ ​ត្រូវ​ជា​ឪពុក​របស់​កី​ឡា​កា​រី​នី សំ ថា​រ័ត្ន កំពុង​សម្រាក​ព្យាបាល​ជំ​ងឺ​ឆ្អឹង​ត្រគាក​នៅ​ផ្ទះ​គ្រូ​ខ្មែរ​បុរាណ​ក្នុង​ក្រុង​តា​ខ្មៅ បន្ទាប់​ពី​ គ្រូ​ពេទ្យ​ផ្នែក​វេជ្ជ​សាស្ត្រ​ មិន​ហ៊ាន​ទទួល​ព្យាបាល​តទៅ​ទៀត។

​​បើ​តាម ​កញ្ញា សំ ថា​រ័ត្ន ឪពុក​របស់​ខ្លួន​បាន​មក​ព្យាបាល​ជំងឺ​ឆ្អឹង​ត្រគាក​ខាង​ឆ្វេង​ ដែល​ប្រេះ​ស្រាំ​រហូត​ដើរ​មិន​បាន នៅ​ផ្ទះ​គ្រូ​ខ្មែរ​រយៈ​ពេល​៤​ថ្ងៃ​មក​ហើយ ដោយ​តម្រូវ​ឲ្យ​ព្យាបាល​រហូត​ដល់​ជិត​មួយ​ខែ ​​។ ដោយសារ​តែ​ឪពុក​របស់​កី​ឡា​កា​រីនី​ខាង​ក្បាច់​ល្បុក្ក​តោ មាន​ជ័យ​ជរា​ និង​សុខភាព​កាន់​តែ​ខ្សោយ ​មិន​អាច​ទប់​ទល់​នឹង​ការ​អនុវត្ត​ព្យាបាល​របស់​ពេទ្យ​​បាន ទើប​ខាង​មន្ទីរពេទ្យ​មិន​ហ៊ាន​ទទួល​ព្យាបាល​។

កញ្ញា សំ ថា​រ័ត្ន ប្រាប់​ថា ពេល​នេះ​​ស្ថាន​ភាព​ជំ​ងឺ​របស់​ឪពុក​ខ្លួន អាច​ប្រែ​ខ្លួន​បាន​បន្តិច ប៉ុន្តែ​កន្លងមក​គឺ​ពិបាក និង​ហាម​ដាច់​ខាត​មិន​ឲ្យ​ប្រែ​ខ្លួន​នោះ​ទេ ហើយ​លោក​ឪពុក​អាច​និយាយ​បាន​តិច​ៗ ​ព្រោះ​ឆាប់​ហត់។ រាល់​ថ្ងៃ​កញ្ញា និង​គ្រួសារ ផ្លាស់​ប្ដូរ​គ្នា​យក​អាហារ​មក​ជូន​ឪពុក​ដែល​កំពុង​ព្យាបាល​ជំ​ងឺ នៅ​តា​ខ្មៅ។ ដោយសារ​តែ​ក្តី​អាណិត មាន​សប្បុរស​ជន​មួយ​ចំនួន​បាន​ជួយ​ឧបត្ថម្ភ​ខ្លះ​ៗ​លើ​ការ​ព្យាបាល​ តែ​ សំ ថា​រ័ត្ន​ នៅ​​ប្រឈម​លើ​បញ្ហា​ប្រាក់ដ​ដែរ ព្រោះ​ស្ថាន​ភាព​ជំ​ងឺ​របស់​កវី​ជើង​ចាស់ អ៊ំ ដា​រ៉ា ត្រូវ​ចំណាយ​ខ្ទង់​ជាង​២​ពាន់​ដុល្លារ ហើយ​ថវិកា​ដែល​នាង​រក​បាន​ពី​ការ​ប្រដាល់​បាន​តិច​តូច ទើប​ប្រឈម​នឹង​ការ​ខ្វះ​ខាត​កាន់​តែ​ខ្លាំង។ ​​

ស្ថិត​ក្នុង​វ័យ ៧៩​ឆ្នាំ ​កាន់​តែ​ជរា កវី​រូប​នេះ​ មាន​ជំងឺ​ប្រ​ចាំ​កាយ​ឈឺ​ផ្នែក​ឆ្អឹង​ត្រគាក ខាង​ឆ្វេង​ដើរ​មិន​រួច​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​ចាប់​ផ្តើម​ធ្វើ​ទុក្ខ​ខ្លាំង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។​

លោក អ៊ំ ដរ៉ា ​ជា​កវី​ និងតន្រ្តី​ករ​ល្បី​ឈ្មោះ​ខ្លាំង ក្នុង​​អំឡុង​ទសវត្ស​ឆ្នាំ៦០។ លោក​បាន​និពន្ធ​បទ​ចម្រៀង​ជា​ច្រើន ហើយ​បទ​ចម្រៀង​ដែល​ល្បី​ខ្លាំង​មាន​ដូច​ជា បទ​ចម្រៀង​របស់​លោក​សិន ស៊ី​សា​មុត​មាន​បទ“រូប​អូន​ហ្នឹង​ហើយ ​"ថ្ងៃ​ណា​មាន​សង្ឃឹម” ​រួម​ទាំង​បទ​ច្រៀង​ដោយ​អ្នក​ស្រី រស់ សេ​រី​សុទ្ធា មាន​បទ “ឈប់​ស្រលាញ់​អូន​ទៅ” “នេះ​ឬ​ផល​បុណ្យ?” “ស្រលាញ់​អូន​ដល់​ណា” និង​ “ចាស់​ជូរ​ឯម” ជា​ដើម៕

រូប​ភាព៖ FB som tharoth

អត្ថបទ៖ លឹម សុនា

មតិយោបល់