• 2018-07-20 13:59:29
  • ព័ត៌មាន

ខ្លាំង​បាត់ The Rock ក្លាយ​ជា​តារា​សម្ដែង​រក​ប្រាក់​ចំណូល​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Forbes

  • 2018-07-20 13:59:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កីឡាកាស dwayne-johnson ដែល​ប្រិយមិត្ត​ភាគ​ច្រើន​ថា​ជា The Rock នោះ បាន​ក្លាយ​ជា​តារា​សម្ដែង​ដែល​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Forbes នៃ​បញ្ជី​បុគ្គល​ល្បី​ឈ្មោះ​ទាំង​១០០។

កាលពីឆ្នាំមុន The Rock បាន​កាន់​កាប់​កំណត់​ត្រា តារា​ប្រុស​រក​ចំណូល​សរុប​ពី​ការ​សម្ដែង​បាន​ខ្ពស់​បំផុត​ មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិ​សាស្ត្រ ២០ ឆ្នាំ​ក្នុង​បញ្ជី​ខាង​លើ​របស់ Forbes ម្ដង​រួច​មក​ហើយ។ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ រូប​គេ​រក​បាន​ច្រើន​ស្ទើរ​គុណ​នឹង​ពីរ​ធៀប​នឹង​ប្រាក់​ចំណូល​ពី​ឆ្នាំ​មុន។

របាយការណ៍​គិត​ពី​កណ្ដាល​ឆ្នាំ ២០១៧ មក​ដល់​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ នេះ The Rock រក​ចំណូល​បាន​ចំនួន ១២៤លាន​ដុល្លារ​ពី​ការ​សម្ដែង​ភាពយន្ត​របស់​គេ។ ចំនួន​នេះ កើន​ឡើង​ស្ទើរ​ជិត​២​ដង​ប្រៀប​ទៅ​នឹង​ឆ្នាំ​ចាស់ ដែល​រូប​គេ រក​បាន​ត្រឹម ៦៥ លាន​ដុល្លារ​ប៉ុណ្ណោះ។

Forbes បាន​ចាត់​ចំណាត់​ថ្នាក់​ឲ្យ​តារា​សាច់ដុំ​ថា ជា​តារា​សម្ដែង​​ហូលីវូដ​រក​ចំណូល​បាន​ខ្ពស់​បំផុត​របស់​ខ្លួន និង​បាន​រុញ​រូប​គេ ឲ្យ​ហក់​ឡើង​១៧​កាំ ពី​លេខ​រៀង​ទី ២២ មក​កាន់​លេខ​រៀង​ទី​៥ ក្នុង​បញ្ជី​បុគ្គល​ល្បី​ឈ្មោះ​ទាំង ១០០ របស់ Forbes ឆ្នាំ​នេះ។

The Rock ខ្លួន​ឯង ក៏​បាន​ចែក​រំលែក​ព័ត៌មាន​នេះ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​លោក​ដែរ ដែល​លោក​បាន​អះអាង​ថា លោក​ពិត​ជា​មាន​អារម្មណ៍​ថា អស្ចារ្យ​ខ្លាំង​ណាស់​ចំពោះ​សមិទ្ធផល​នេះ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ទារិកា

មតិយោបល់