• 2018-07-22 04:38:07
  • ព័ត៌មាន

កិត្តិយសណាស់ សូ ស្រណោះ ត្រូវបានអញ្ជើញធ្វើគណៈកម្មការផ្នែកព្យាណូ និងចម្រៀងនៅក្រៅប្រទេស​

  • 2018-07-22 04:38:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សាស្ត្រាចារ្យ​តន្ត្រី​ និង​អនុបណ្ឌិត​ផ្នែក​​ព្យាណូ​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​ជប៉ុន​ លោក សូ ស្រណោះ បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ប្រទេស​ថៃ​​ល្ងាច​មិញ​នេះ​ ក្នុង​នាម​ជា​​គណៈកម្មការ​​មួយ​រូប​​ចាំ​ផ្ដល់​ពិន្ទុ​​ និង​វិនិច្ឆ័យ​ទៅ​លើ​បេក្ខជន​​ប្រឡង​ចម្រៀង​ និង​ព្យាណូ។

ការ​ចេញ​ទៅ​ធ្វើ​ជា​គណៈកម្មការ​នៅ​ក្រៅ​ប្រទេស​នេះ​ មិន​មែន​ជា​លើក​ដំបូង​ទេ តែ​វា​ជា​លើក​ទី៥​សម្រាប់​​​នាយក​សាលា​ស្រណោះ​តន្ត្រី​រូប​នេះ។ កន្លង​មក​​លោក​ ធ្លាប់​បាន​ទៅ​​ចូល​រួម​​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​មាន​ដូច​ជា សាំងហ្គាពួរ​ ចិន ម៉ាឡេស៊ី​ ថៃ និង​​ចុង​ក្រោយ​ម្ដងទៀត​គឺ​ប្រទេស​ថៃ​ដដែល។

ចំណុច​ពិសេស​​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ដែល​បាន​រៀប​រាប់​ខាង​លើ​​ជ្រើស​រើស​ សូ ស្រណោះ​ ទៅ​ធ្វើ​ជា​​គណៈកម្មការ​​ផ្ដល់​ពិន្ទុ​ និង​វិនិច្ឆ័យ​ទៅ​លើ​បេក្ខជន​ប្រឡង​ចម្រៀង​ និង​ព្យាណូ​ ម្ដង​ហើយ​ម្ដង​ ដោយ​សារ​តែ​កំលោះ​សង្ហា​រូប​នេះ​ បាន​បញ្ចប់​​ការ​សិក្សា​អនុបណ្ឌិត​ផ្នែក​ព្យាណូ​ ពី​ប្រទេស​ជប៉ុន។

​នាយក​សាលា​​ស្រណោះ​តន្ត្រី​ ថា៖"ខ្ញុំ​អត់​បាន​ដាក់​ពាក្យ​ស្នើសុំ​ធ្វើ​ជា​គណៈកម្មការ​​ ទេ​មូល​ហេតុ​ដែល​គេ​ជ្រើស​រើស​ខ្ញុំ ប្រហែល​ជា​មក​ពី​ខ្ញុំ​មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​​ផ្នែក​ព្យាណូ​ហើយ​មើល​ទៅ។ ខ្ញុំ​ទៅ​ធ្វើ​គណៈកម្មការ​លើក​នេះ​ជា​ការ​រៀបចំ​របស់​ប្រទេស​ថៃ​ ដែល​ជា​ក្រុម​ហ៊ុន​ព្យាណូ​ជប៉ុន"។

កម្មវិធី​ប្រឡង​ចម្រៀង​ និង​ព្យាណូ​​​នៅ​ប្រទេស​ថៃ​នេះ​ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​បាងកក​​ រយៈ​ពេល​ ៣ថ្ងៃ​​ចាប់​ពី​ថ្ងៃ​ ២២ ដល់ ២៤ ដោយ​មាន​បេក្ខជន​​ជា​ជន​ជាតិ​ថៃ​ច្រើន​នាក់​ចូល​រួម​ប្រឡង។ ក្នុង​ក្រៅ​ពី​​កម្ពុជា​ ក៏​មាន​គណៈកម្មការ​មក​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ ៦ទៀត​មាន​ដូច​ជា ជប៉ុន កូរ៉េ ​សាំងហ្គាពួរ​ ម៉ាឡេស៊ី និង ថៃ៕​ ​

លោក សូ ស្រណោះ ចេញ​ដំណើរ​ទៅធ្វើ ជាគណៈកម្មការ​នៅ​ប្រទេសថៃ​ ល្ងាចមិញ

​​ ​ ​​​ ​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់