• 2018-07-24 01:46:59
  • ព័ត៌មាន

បាត់មុខសែនយូរ ដល់បង្ហាញខ្លួនជាថ្មី Hu Ge ធ្លាយចេញ​រឿងប្លែកថ្មីមួយ Fan ឆ្ងល់ព្រាត

  • 2018-07-24 01:46:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ដែល​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ​ Hu Ge បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រីករាយ​ជា​ថ្មី​ នៅពេល​លោក​បង្ហាញ​ខ្លួន​ម្ដង​ទៀត​ក្នុង​ឱកាស​ដ៏​កម្រ​មួយជាមួយ​មិត្តភ័ក្ដិក្នុងពិធីជួបជុំមួយ។

បង្ហាញ​ខ្លួន​លើក​នេះ​ Hu Ge មាន​សភាព​ខុស​ប្លែក​គួរសម ព្រោះ​រាល់​ដង​គ្រប់គ្នា​ធ្លាប់​តែ​ឃើញ​លោក​រៀបចំ​ខ្លួន​ជាផ្លូវការ​ និង​មាន​របៀបរៀបរយ។ តារាសម្ដែង​រូបនេះ​ មិនខ្ចីកោរពុកមាត់ សក់រាងវែងបន្តិច ហើយ​ស្លៀកពាក់​ខោអាវ​សាមញ្ញ​បំផុត​ ថែម​ទាំង​លេច​ស្នាមសាក់នៅ​ដៃ​ខាង​ឆ្វេង​ទៀត។

បើ​តាម​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​បាន​ឲ្យ​ថា​ ស្នាម​សាក់​នេះ ជា​សាក់​ទី​ ២​របស់​លោក​ បន្ទាប់​ពី​រូប​ឪពុក​ម្ដាយ​នៅ​លើ​ខ្នង​ កាល​ពី​ក្មេងដើម្បី​បញ្ជាក់​ក្ដី​ស្រឡាញ់​ និង​គោរព​បំផុត។

ដោយសារ​រូបសាក់​ទី ១ មាន​អត្ថន័យ​ធំធេង​បែប​នេះ​ហើយ​ ទើប​អ្នក​គាំទ្រ​ Hu Ge នាំ​គ្នា​ឆ្ងល់​ថា​តើ​ រូបសាក់​ថ្មី​នេះ​ សំដៅ​លើ​អ្វី​ដែរ?

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់