• 2018-07-26 03:20:00
  • ព័ត៌មាន

អ៊ឹង សូឡាង រកឃើញម្ចាស់បេះដូងថ្មីហើយ ក្រោយបែកស្នេហ៍ នី មុន្នីនាថ

  • 2018-07-26 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បញ្ចប់​​រឿង​ប្ដឹង​ផ្ដល់​យ៉ាង​ស្ងៀម​ស្ងាត់​​ជាមួយតារា​សម្ដែង​ទឹក​ភ្នែក​ នី មុន្នីនាថ ត្រូវ​ជា​គូ​អតីត​ដណ្ដឹង​នៅ​​សាលាដំបូង​រាជធានី រួច​មក​​ ឥឡូវ​នេះ​លោក អ៊ឹង សូឡាង បាន​រក​ឃើញ​គូស្នេហ៍​ថ្មី​លើ​ទឹក​ដី​អាមេរិក​ហើយ។

បើ​តាម​លោក អ៊ឹង សូឡាង ឲ្យ​ដឹង​ថា គូស្នេហ៍​ថ្មី​គឺ​ជា​អាណិកជន​ខ្មែរ​រស់​នៅ​អាមេរិក។ លោក និង​នាង បាន​ស្គាល់​គ្នា​​​ប្រហែល​ ២​ទៅ​ ៣ខែហើយ​ អំឡុង​ពេល​នេះ​កំពុង​តែ​មើល​ចិត្ត​ថ្លើម​គ្នា​ទៅវិញ​ទៅមក​ មុន​ឈាន​ដល់​ថ្ងៃ​ភ្ជាប់​ពាក្យ ឬចូល​រោង​ការ។

ការ​បង្ហាញ​មុខ​គូស្នេហ៍​ថ្មី​ដែលមាន​សម្រស់​ស្រស់​សោភា​មិន​ចាញ់​តារា​នេះ លោក អ៊ឹង សូឡាង សុំ​មិន​​បញ្ចេញ​ឈ្មោះ​ ឬ អត្តសញ្ញាណ​​អ្វី​ច្រើន​នោះ​​ក្នុង​ពេល​នេះ។ ប៉ុន្តែ​លោកថា គ្រប់​យ៉ាង​នឹង​បង្ហាញ​នៅ​ថ្ងៃ​ណា​មួយ​ ប្រសិន​បើ​ពេល​វេលា​ល្អ​មក​ដល់ លោក​ក៏​មិន​លាក់​លៀម​តទៅ​ទៀត​ដែរ។

អ៊ឹង សូឡាង និងគូស្នេហ៍​ថ្មី

“គាត់​​​រស់​នៅ​​អាមេរិក​ដែរ​អូន គាត់​មិន​មែន​ជា​កូន​ខ្មែរ​រស់​នៅ​ប្រទេស​ខ្មែរ​នោះ​ទេ គឺ​គាត់​ធំធាត់​ឡើង​លើ​ទឹក​ដី​អាមេរិក។ ពេល​នេះ​ពួក​យើង​កំពុង​តែ​មើល​ចិត្ត​គ្នា​សិន​មុន​​ពេល​គិត​គូ​រពី​ពេល​វេលា​រៀបការ"។ លោក អ៊ឹង សូឡាង បញ្ជាក់៕​​

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី