• 2018-07-26 04:05:00
  • ជីវិតតារា

Demi Lovato ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ក្លឹប​រាត្រី​ មុន​ពេលមាន​ព័ត៌មាន​ប្រើប្រាស់​គ្រឿង​ញៀន

  • 2018-07-26 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៤​កន្លង​មក​នេះ​ពិភព​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង បន្ទាប់​ពី​តារា​ចម្រៀង Demi Lovato បាន​ត្រូវ​គេ​បញ្ជូន​ចូល​បន្ទប់​សង្គ្រោះ​បន្ទាន់​ ដោយ​សារ​តែ​សង្ស័យ​ប្រើ​គ្រឿង​ញៀន​ហួស​កម្រិត។ សារព័ត៌មាន​ Daily Mail បាន​បង្ហាញ​រូប​ថត​ខ្លះៗ​ របស់​នាង​ខណៈ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ក្លឹប​រាត្រី​យប់​មុន​ថ្ងៃ​កើត​ហេតុ។

Demi បាន​ចាក​ចេញ​ពី​ក្លឹប​នៅ​ម៉ោង ២​កន្លះ​ទៀប​ភ្លឺ ដោយ​ដើរ​ទ្រេតទ្រោត និង​មាន​បុរស​២​នាក់​ជួយ​គ្រា​នាង​ចូល​រថយន្ត​ត្រលប់​ទៅ​ផ្ទះ​វិញ។

សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពី​ការ​ព្រួយ​បារម្ភ​ ពី​មិត្តភ័ក្ដិ​របស់ Demi ចំពោះ​សុខ​ភាព​របស់​នាង ប៉ុន្មាន​សប្ដាហ៍​មុន​រឿង​ហេតុ​នេះ​បាន​កើត​ឡើង​។ តារា​រូប​នេះ​គិត​ថា​ អាការៈ​ញៀន​នឹង​គ្រឿង​ស្រវឹង​ព្រម​ទាំង​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​បាន​ត្រលប់​មក​វិញ​។ មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អាការៈ​នោះ​ កាន់​តែ​គួរ​ឲ្យ​បារម្ភ​ ចំពោះ​អ្នក​នៅ​ជុំ​វិញ​នាង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិត្តភ័ក្ដិ​ខ្លះៗ​របស់​នាង​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ដែរ ព្រោះ​កាល​ពី​២​សប្ដាហ៍​មុន ម្ចាស់​បទ "Sober” នេះ​មាន​អាការៈ​ល្អ​ធម្មតា​សោះ។ បើ​តាម​ព័ត៌មាន​ចុង​ក្រោយ​របស់ TMZ បាន​ឲ្យ​ដឹង​ថា​ Demi Lovato បាន​រៀប​ចំ​កម្មវិធី​ជប់​លៀង​នៅ​ផ្ទះ​ខ្លួន​ ហើយ​​ក៏​បាន​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ដែល​មិន​ដឹង​ច្បាស់​ថា​ប្រភេទ​អ្វី ប៉ុន្តែ​សង្ស័យ​ថា​ជា​ហេរ៉ូអ៊ីន។

រូបថត​កាល​ពី​ថ្មីៗ​នេះ មុន​ថ្ងៃ​កើត​ហេតុ

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​បើ​តាម​សារព័ត៌មាន Radar Online ​បញ្ជាក់​ថា តារា​វ័យ​ក្មេង​រូប​នេះ​បាន​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​គ្រួសារ​និង​មិត្តភ័ក្ដិ​ទាំង​ស្រុង​មុន​ថ្ងៃ​កើត​ហេតុ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម