• 2018-07-27 02:45:00
  • ជីវិតតារា

Selena Gomez មាន​អារម្មណ៍​យ៉ាង​ណា​ក្រោយ​មិត្ត​សំណព្វ​ Demi Lovato ចូល​មន្ទីរពេទ្យ

  • 2018-07-27 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Selena Gomez និង Demi Lovato គឺ​ជា​មិត្ត​ស្និទ្ធស្នាល​យ៉ាង​ខ្លាំង​តាំង​ពី​កុមារភាព​មក​ម្ល៉េះ។ ពួក​គេ​ស្ថិត​នៅ​ក្រោម​ដំបូល​ផលិត​កម្ម​ Disney ជាមួយ​គ្នា​ ព្រម​ទាំង​ធំធាត់​ជាមួយ​រហូត​មក។ ទៅ​បី​ជា​មក​ដល់​ពេល​នេះ Selena មិន​ទាន់​បាន​និយាយ​អ្វី​ពាក់ព័ន្ធ​នឹង​ Demi ជុំ​វិញ​បញ្ហា​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​ ប្រភព​មួយ​របស់​ទស្សនាវដ្ដី People បាន​បញ្ជាក់​ថា​ម្ចាស់​បទ "Wolf” នេះ​ពិត​ជា​តក់​ស្លុត​ជា​ខ្លាំង។

នេះ​ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​នៅ​តែ​រាប់​អាន​គ្នា​ជិតស្និទ្ធ​ និង​ជួយ​គ្នា​មិន​ថា​ជា​ពេល​សប្បាយ​ឬ​ពេល​កើត​ទុក្ខ​នោះ​ទេ។ ប្រភព​នេះ​និយាយ​ថា "ខ្ញុំ​ប្រាកដ​ណាស់​ថា​នាង​ពិបាក​ចិត្ត ពួក​គេ​បាន​រាប់​អាន​គ្នា​តាំង​នាង​នៅ​ក្មេង​ ហើយ​តែង​តែ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅមក​ ទៅ​បី​ជា​នៅ​ជិត​ឬ​ឆ្ងាយ​ពី​គ្នា។"

កាល​ពី​ថ្ងៃ​ទី ២៥​ខែ​កក្កដា តារា​រូប​នេះ​បាន​បង្ហាញ​ខ្លួន​លើ​ដង​វិថី ខណៈ​ពេល​នាង​ទៅ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជាមួយ​មិត្តភ័ក្ដិ​ម្នាក់។ Selena បង្ហាញ​ទឹក​មុខ​ពិបាក​ចិត្ត​ និង​អោប​មិត្ត​របស់​នាង​មើល​ទៅ​ដូច​ជា​ស្រងេះស្រងោច​ខ្លាំង។ នាង​បាន​ពាក់​អាវ​ដែល​មាន​សរសេរ​អក្សរ​ថា​ "Keep The Faith” ដែល​ក្នុង​គោល​បំណង​សំដៅ​ទៅ Demi ឲ្យ​នាង​មាន​សេចក្ដី​ជឿជាក់​និង​សង្ឃឹម​ក្នុង​ជីវិត។

ទោះ​បី​ជា Selena មិន​បាន​និយាយ​អ្វី​ទាក់​ទង​នឹង​បញ្ហា​នេះ ប៉ុន្តែ​ម្ដាយ​របស់​នាង​អ្នក​ស្រី Teefey បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ទៅ​កាន់​បណ្ដាញ​សង្គម Instagram ជា​រូប​របស់​​ Demi និង Selena ជាមួយ​គ្នា។ អ្នក​ស្រី​សរសេរ​ដូច្នេះ​ថា "រូប​ថត​មួយ​សន្លឹក​នេះ បាន​ថត​តាំង​ពី​១០​ឆ្នាំ​មុន​មក​ម្ល៉េះ នៅ​ថ្ងៃ​ខួប​កំណើត​វ័យ​១៦​ឆ្នាំ​របស់ Selena។ Demi Lovato មនុស្ស​គ្រប់​គ្នា​ស្រលាញ់​អ្នក ពិភពលោក​នេះ​នឹង​កាន់​តែ​ល្អ​ប្រសើរ​ ដោយ​សារ​ស្នាម​ញញឹម​ដែល​អ្នក​ផ្ដល់​មនុស្ស​គ្រប់​គ្នា៕"

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម