• 2018-08-01 02:31:52
  • ព័ត៌មាន

ជីវិត​ស្នេហា​មិន​សូវ​សមប្រកប​សោះ Harry Styles ចែក​ផ្លូវ​ពីសង្សារ ក្រោយ​ទាក់ទង​គ្នា​បាន ១​ឆ្នាំ

  • 2018-08-01 02:31:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​តារា​ចម្រៀង Harry Styles អាច​នឹង​មានសង្ឃឹមឡើងវិញ ក្រោយ​ព័ត៌មាន​បង្ហាញ​ថា​លោក​បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​តារា​ម៉ូដែល Camille Rowe។

ក្រោយ​ទាក់ទង​គ្នា​បាន​រយៈពេល​ត្រឹម​តែ ១​ឆ្នាំ គូ​ស្នេហ៍​មួយ​គូ​នេះ បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ខ្លួន។ នេះ​អាច​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​យ៉ាង​ច្បាស់​ថា តារា​ចម្រៀង​វ័យ ២៤ឆ្នាំ​រូប​នេះ បាន​ត្រឡប់​មក​រក​ជីវិត​ខ្លួន​មួយ​របស់​លោក​សា​ជា​ថ្មី។

បើ​តាម​សារព័ត៌មាន​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​ស្រស់​សង្ហា​រូប​នេះ បាន​បញ្ចប់​ទំនាក់ទំនង​ស្នេហា​ ត្រឹម​រយៈពេល ២​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​បញ្ចប់​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​លើក​ទី ៨៩ របស់​លោក​នៅ​ដើម​ខែ​មុន​នេះ។ ចំពោះ​មូលហេតុ​ពិត​ប្រាកដ​ពី​ការ​ចែក​ផ្លូវ​គ្នា​នេះ នៅ​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​តាម​ប្រភព​ជិត​ស្និទ្ធ​បាន​ប្រាប់​ថា វា​អាច​ពាក់ព័ន្ធ​នឹង​កាលវិភាគ​ដ៏​មមាញឹក​របស់​ពួក​គេ​ដែល​មិន​អាច​មាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ចំណាយ​ជាមួយ​គ្នា៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់