- 2018-08-02 06:52:58
- ព័ត៌មាន
នាយ ព្រែក កំណត់ថ្ងៃចូលរោងការ ក្រោយភ្ជាប់ពាក្យទុក ២ឆ្នាំ
- 2018-08-02 06:52:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយ ព្រែក កំណត់ថ្ងៃចូលរោងការ ក្រោយភ្ជាប់ពាក្យទុក ២ឆ្នាំ
ចន្លោះមិនឃើញ
តារាសម្ដែង និងពិធីករ ខេង រតនៈ ហៅនាយ ព្រែក បានកំណត់ថ្ងៃចូលរោងការហើយ ក្រោយពីភ្ជាប់ពាក្យទុក២ឆ្នាំជាមួយកូនក្រមុំអ្នកខេត្តកំពង់ចាម មិនមែនជាអ្នកសិល្បៈកាលពីថ្ងៃទី៦ ខែ កញ្ញា ឆ្នាំ ២០១៦។
កូនប្រុសពៅយាយ យ៉យ ថា ខ្លួនជាមួយគូដណ្ដឹងព្រមទាំងក្រុមគ្រួសារសង្ខាងបានសម្រេចគ្នាច្បាស់លាស់ហើយថា នឹងចូលរោងការនៅចុងឆ្នាំ ២០១៩ ខាងមុខនេះ។ ដោយមិនចង់បង្អង់យូរតទៅទៀត ព្រោះម្នាក់ៗបានមើលចិត្តថ្លើមគ្នាច្រើនឆ្នាំដែរហើយ ទាំងមុននិងក្រោយភ្ជាប់ពាក្យ។
រីឯទីតាំងមង្គលការ នឹងប្រព្រឹត្តទៅនៅឯណានោះនាយ ព្រែក និង គូដណ្ដឹងមិនទាន់ដឹងច្បាស់ថា គួរធ្វើនៅភ្នំពេញ ឬ នៅកំពង់ចាម ដោយសារតែអំឡុងពេលនេះកំពុងតែពិភាក្សាគ្នាអំពីរឿងនេះដែរ។ តែបើធ្វើនៅកំពង់ចាមនាយ និង គូដណ្ដឹង នឹងមកកាត់ចំណងដៃនៅភ្នំពេញម្ដងទៀត ដើម្បីអញ្ជើញមិត្តភ័ក្ដិសិល្បៈក្មេងចាស់ប្រុសស្រីច្រើនជំនាន់ចូលរួមក្នុងពិធីឱឡារិកមួយនេះ។
តួឯកប្រុសក្នុងរឿង"ធនញ្ជ័យ" ថា៖" ធ្វើនៅកំពង់ចាម ឆ្ងាយដូច្នេះពិបាកអញ្ជើញមិត្តភ័ក្ដិសិល្បៈឲ្យចូលរួមបន្តិច។ តែបើធ្វើនៅភ្នំពេញ ពួកគាត់អត់ពិបាកមកចូលរួមទេ នឹងមកចូលរួមច្រើនកុះករ"។