• 2018-08-03 02:16:08
  • ព័ត៌មាន

Selena ខូច​ចិត្ត​ដល់ស្រក់ទឹក​ភ្នែក អាណិត​មិន​អាច​ជួយ​អ្វី​បាន ខណៈ​មិត្ត​ល្អ Demi ដេកពេទ្យ

  • 2018-08-03 02:16:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Demi Lovato ត្រូវ​បាន​ប្រទះ​ឃើញ​សន្លប់​បាត់​បង់​ស្មារតី​ដោយ​ការ​ប្រើប្រាស់​ថ្នាំ​លើស​កម្រិត​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​កក្កដា។ រហូត​មក​ដល់​ពេល​នេះ អស់​រយៈពេល​ជាង ១ សប្ដាហ៍​ហើយ​ដែល​នាង​នៅ​បន្ត​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ។

បើ​តាម​ប្រភព​ព័ត៌មាន​ជិត​ស្និទ្ធ​មួយ​បាន​បញ្ជាក់​ថា៖ "Selena Gomez កំពុង​ពិបាក​ចិត្ត​ខ្លាំង ខណៈ Demi Lovato បន្ត​ស្ថិត​ក្នុង​មន្ទីរពេទ្យ​​នៅ​ឡើយ ហើយ​នាង​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ នាង​តែង​តែ​គិត​ពី Demi ហើយ​បាន​ព្យាយាម​ខំ​ទប់​ទឹកភ្នែក​អាណិត​មិត្ត​របស់​នាង"។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា៖ "Selena មាន​អារម្មណ៍​​មិន​ល្អ​នោះ​ទេ នៅ​ពេល Demi ស្ថិត​ក្នុង​ការ​លំបាក​បែប​នេះ។ នាង​ពិត​ជា​ខ្លាច​ក្នុង​ការ​គិត​ពី​ការ​ឈឺ​ចាប់​របស់​មិត្ត​នាង​ណាស់ ហើយ Selena ក៏​ធ្លាប់​ឆ្លង​កាត់​បញ្ហា​សុខភាព​បែប​នេះ​ដែរ ដូច្នេះ​ហើយ​នាង​យល់​ពី​អារម្មណ៍​លំបាក​ក្នុង​ខ្លួន​បែប​ណា នៅ​ពេល​ស្ថិត​ក្នុង​មន្ទីរពេទ្យ​បែប​នេះ។ Selena សង្ឃឹម​ថា នាង​អាច​ជួយ​អ្វី Demi បាន នាង​បន់​ស្រន់​ឲ្យ Demi ជា​សះ​ស្បើយ​ឆាប់ៗ"។

គួរ​រម្លឹក​ដែរ​ថា តារា​ចម្រៀង Demi គឺ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ Cedars-Sinai Medical Center ក្នុង​ទីក្រុង Los Angeles។ ក្រុម​គ្រូពេទ្យ​មិនទាន់បញ្ជាក់ឲ្យច្បាស់នៅឡើយទេថា នាង​អាចចេញ​ពីមន្ទីរពេទ្យបានពេលណាឲ្យប្រាកដនោះទេ ដោយសារស្ថានភាពសុខភាពរបស់នាងនៅទន់ខ្សោយនៅឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម