• 2018-08-03 10:09:44
  • ព័ត៌មាន

អុញ​នោះ! សុខ​ៗ​ស្រាប់​តែ​ចេញ​ព័ត៌មាន​ក្លែង​ក្លាយ​ថា Demi Lovato ស្លាប់

  • 2018-08-03 10:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៨​នេះ ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​តារា​ចម្រៀង Demi Lovato ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ដោយ​ការ​ប្រើប្រាស់​ថ្នាំ​លើស​កម្រិត​បាន​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពាសពេញ​បណ្ដាញ​សង្គម។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាល​ពី​ពេល​ថ្មី​ៗ​នេះ មាន​វិប​សាយ​មួយ​បាន​បំផុស​បំផុល​ព័ត៌មាន​ក្លែងក្លាយ​ដោយ សរសេរ​អះអាង​​ថា តារា​ចម្រៀង​ស្រី​រូប​នេះ​​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ។ វិប​សាយ​ព័ត៌មាន​ដែល​អះអាង​ថា​តារា​ចម្រៀង Demi Lovato បាន​ស្លាប់​បាត់បង់​ជីវិត​នេះ គឺ​មាន​ឈ្មោះ​ថា "New York Timely Reports” ដែល​ជា​វិប​សាយ​មួយ​ចេញ​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ក្លែងក្លាយ​ពី​ការ​ស្លាប់​របស់​តារា​ល្បី​ៗ ក្នុង​នោះ​ដែរ វិប​សាយ​នេះ​ក៏​ធ្លាប់​ចេញ​ផ្សាយ​ថា​អតីត​ប្រធានាធិបតី​អាមេរិក George H.W.Bush បាន​ស្លាប់​ផង​ដែរ។

គួរ​បញ្ជាក់​ដែរ​ថា តារា​ចម្រៀង Demi Lovato នៅ​មិន​ទាន់​ស្លាប់​បាត់បង់​ជីវិត​​ដូច​សារព័ត៌មាន​មួយ​នេះ​ចុះ​ផ្សាយ​នោះ​ទេ នាង​កំពុង​បន្ត​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ Cedars-Sinai ក្នុង​ទីក្រុង Los Angeles និង​ថែម​ទាំង​រំពឹង​ថា​ចាកចេញ​ពី​មន្ទីរពេទ្យ​ឆាប់​ៗ​ផង​ដែរ៕

ប្រភព៖ Snopes ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទថ្មី