• 2018-08-04 02:30:00
  • ព័ត៌មាន

លោក យឹង យន រួមជាមួយសិល្បករជាច្រើនរូបត្រៀមធ្វើកម្មវិធីសប្បុរសធម៌ ជួយឧបត្ថម្ភប្រជាជនជួបគ្រោះទឹកជំនន់

  • 2018-08-04 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករជាច្រើននាក់ និង សិល្បករតន្រ្តីបុរាណខ្មែរ តារាចម្រៀងមនោសញ្ចេតនា យឹង យន ចូល​រួម​សម្តែងសិល្បៈ​ដើម្បីប្រមូលថវិកាឧបត្ថម្ភដល់ជនរងគ្រោះដោយសារទឹកជំនន់ តាមតំបន់នានាក្នុងប្រទេសកម្ពុជា។

កម្មវិធីនេះនឹងរៀបចំនៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៨ នៅភោជនីយដ្ឋានមួយ​ជិតផ្សារមាន់អាំង ដោយចាប់ផ្តើមពីម៉ោង១២ថ្ងៃត្រង់ដល់ម៉ោង៩ និង៣០នាទីយប់។ សំបុត្រសម្រាប់​ចូលរួមទស្សនា មាន​តម្លៃ ១០ ០០០ រៀល។

លោក យឹង យន បានបញ្ជាក់ដែរថា នេះជាការចូលរួមចំណែកយ៉ាងធំពីសិល្បករ តន្រ្តីករជាច្រើន​រូបដើម្បីរៀបចំកម្មវិធីជួបជុំ និងសម្ដែងសិល្បៈម្តងនេះ ដើម្បីតែប្រមូលថវិកាជូនដល់ជន​រងគ្រោះ​ដោយសារទឹកជំនន់ដែលជួបការលំបាកក្នុងពេលថ្មីៗនេះ។ លោក យឹង យន ក៏ស្នើប្រិយមិត្ត ចូលរួមទាំងអស់គ្នាឱ្យបានច្រើន៕

អត្ថបទ៖ Sunny

មតិយោបល់