• 2018-08-04 07:15:00
  • ជីវិតតារា

វណ្ណៈ បូរមី ពោល​អាណិត​តារា​ប្រុស ម៉ឺន ពិសិដ្ឋ ខ្លាំង​ ក្រោយ​មាន​គ្រោះ!

  • 2018-08-04 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិសិដ្ឋជាមនុស្សអត់ធ្មត់នឹងការងារ ពិសេសចេះយោគយល់ នឹងជាដៃគូរការងារដ៏ល្អ មិនចេះប្រកាន់ច្រើន មានចរិកចាស់ទុំ ស្រដៀងគ្នានឹងតួ ចាវិន ក្នុងរឿង «បេសកកម្មមួយ» នេះតែម្តង នេះបើតាមការលើកឡើងរបស់ កញ្ញា វណ្ណៈ បូរមី តួឯកស្រី ម៉ូកា ក្នុងរឿងខាងលើ។

កញ្ញា វណ្ណៈ បូរមី តួឯកស្រី ម៉ូកា

ស្រីស្អាតរូបនេះបន្តថា ខណៈទៅសួរសុខទុក្ខពិសិដ្ឋ នៅមន្ទីរពេទ្យភ្លាមៗ នោះធ្វើឱ្យរូបនាងនឹកអាណិត តារាសម្ដែងរូបនេះខ្លាំង ព្រោះជាបង្គោលគ្រួសារ ដែលមានប្អូនៗជាច្រើនរង់ចាំការ​ឧបត្ថម្ភ។ កញ្ញា បូរមី បន្តថា៖ «ខ្ញុំអាណិតគាត់ណាស់បង ឃើញគាត់ទៅជាបែបនេះ មិនដឹងថាគ្រួសារគាត់លំបាក ម៉េចទេ ណាមួយគាត់ជាកូនច្បងផង មានទំនួលខុសត្រូវច្រើន ហើយខ្ញុំសង្ឃឹមថាគាត់​នឹងឆាប់ជាសះស្បើរ ហើយត្រឡប់មកដូចដើមវិញ»។

លោក ហ៊ត់ រ៉ាវី ដែលជាអ្នកដឹកនាំរឿង «បេសកកម្មមួយ»

បើតាមការបញ្ជាក់របស់លោក ហ៊ត់ រ៉ាវី ដែលជាអ្នកដឹកនាំរឿង «បេសកកម្មមួយ» ថែមទាំងឧស្សាហ៍ចែករម្លែកព័ត៌មានអំពីអការៈរបស់ពិសិដ្ឋ បានប្រាប់ Sabay ឱ្យដឹងដែរថា បច្ចុប្បន្ន ក្រុម​គ្រួសារ​របស់ លោក ម៉ឺន ពិសិដ្ឋ ស្ថិតក្នុងការលំបាក ព្រោះនៅចំណាយថ្លៃព្យាបាល ពិសិដ្ឋ និងត្រូវនាំ សិល្បកររូបនេះទៅព្យាបាល បន្ថែមក្នុងប្រទេសថៃ។

កញ្ញា វណ្ណៈ បូរមី

ខណៈនេះ ពិសិដ្ឋ បានវិលត្រឡប់មកកម្ពុជាវិញ និងសម្រាក់ព្យាបាលបន្តនៅក្នុងខេត្តសៀមរាប ដោយ​មានគ្រួសារបងប្អូនថែរក្សា។ ម្យ៉ាងវិញទៀត ស្ថានភាពជំងឺរលាកស្រោមខួររបស់ពិសិដ្ឋរៀងបានធូរស្បើយខ្លះ តែមិនទាន់ជាសះនៅឡើយទេ ដែលត្រូវការជំនួយពីសប្បុរសធម៌នានា​ដើម្បី ឧបត្ថម្ភ​ដល់ជីវភាព​ និងការព្យាបាលរបស់ពិសិដ្ឋ។

លោក ម៉ឺន ពិសិដ្ឋ

ដូចគ្នានេះដែរ កញ្ញា វណ្ណៈ បូរមី ក៏សង្ឃឹមថា ពិសិដ្ឋនឹងឆាប់ជា បន្តការងារថ្មីជាមួយគ្នាទៀត ហើយសង្ឃឹម​សប្បុរសជននានាជួយយកឧស្សាហ៍តារាកម្សត់ម្នាក់ផងដែរ។ បើសិនលោកអ្នកចូលចិត្ត និងអាណិតពិសិដ្ឋសូមជួយ ឧបត្ថមដោយផ្ទាល់តាមរយៈ 070 76 79 09 លេខប្អូនស្រីបង្កើតរបស់ពិសិដ្ឋ តាមការគួររបស់ប្រិយមិត្ត៕

រូបភាពកាល លោក ម៉ឺន ពិសិដ្ឋ ធ្លាក់ខ្លួនឈឺភ្លាមៗ នៅមន្ទីរពេទ្យ មិត្តភាព ខ្មែរសូវៀត

អត្ថបទ៖ Sunny

មតិយោបល់