• 2018-08-05 03:05:04
  • ព័ត៌មាន

រឿន ណាត បដិសេធរូបថតថើបមាត់ ជាមួយកូនប្រុសនាយក្រឹម ថាមិនមែនខ្លួន

  • 2018-08-05 03:05:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​តារា​កំប្លែង​នាយ ក្រឹម បាន​បង្ហោះ​រូប​ថត​ថើប​មាត់​ជាមួយ​នារី ម្នាក់​​​​យ៉ាង​ផ្អែម​ល្ហែម​នៅ​ផ្សារ​ទំនើប​អ៊ីអន​២​សែនសុខ។ ដោយ​ស្រី​ស្អាត​ម្នាក់​នោះ​ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​​កញ្ញា​ឯក​​កម្ពុជា​​ជយលាភី​លេខ​១​ ឆ្នាំ​២០១៧​ រឿន ណាត។

ការ​លើក​ឡើង​ខាង​លើ​ត្រូវ​បាន​កញ្ញា​ឯក​កម្ពុជា​ រឿន ណាត បដិសេធ​ថា​​រូប​ថត​​នារី​​ម្នាក់​​ថើប​មាត់​​​យ៉ាង​ផ្អែម​ល្ហែម​ជាមួយ​ អ៊ូ អាឡាន មិន​មែន​ជា​នាង​ឡើយ។ ដូច្នេះ​​សូម​ពុក​ម៉ែ​បង​ប្អូន​កុំ​យល់​ច្រឡំ​​មក​លើ​រូប​នាង តទៅ​ទៀត។ នាង​ថា៖​" អត់​ទេ​បង​មិន​មែន​ជា​ខ្ញុំ​ទេ​ នារី​ដែល​​នៅ​ក្នុង​រូប​ហ្នឹង​​​គឺ​ជា​សង្សារ​បង អាឡាន តើ​ ហើយ​ខ្ញុំ​សុំ​និយាយ​ដដែល​ៗ​ថា​មិន​មែន​ជា​ខ្ញុំ"។

ចំណែក​ឯ​ភាគី​ខាង​ប្រុស​​ អ៊ូ អាឡាន វិញ​ក៏​បាន​ច្រាន​ចោល​​​ថា ស្រី​ស្អាត​ម្នាក់​ថត​រូប​ជាមួយ​លោក មិន​មែន​ជា​​កញ្ញា​ រឿន ណាត ទេ​តែ​ជា​សង្សារ​របស់​​ខ្លួន​​ស្រឡាញ់​រាប់​អាន​គ្នា​មាន​រយៈ​ពេល​យូរ​ដែរ​ហើយ។

រូបថតនារីម្នាក់ថើបមាត់ជាមួយ អូ អាឡាន ដែលគេសង្ស័យថា រឿន ណាត

ទោះ​បី​ជា​សាមី​ខ្លួន​ទាំង​ពីរ​​បដិសេធ​ដូច្នេះ​ក្ដី តែ​មហា​ជន​នៅ​តែ​គិត​ថា​​​នារី ម្នាក់​នៅ​ក្នុង​រូប​ថត​ហ្នឹង​គឺ​ជា​កញ្ញា​ឯក​កម្ពុជា​ឆ្នាំ ២០១៧ រឿន ណាត ព្រោះ​កន្លង​មក​​ស្រី​ស្អាត​រូប​នេះ​ធ្លាប់​ទៅ​​ដល់​ផ្ទះ​​​ប្រពន្ធ​នាយ​ ក្រឹម​ជាមួយ​​ អ៊ូ អាឡាន ក្នុង​ថ្ងៃ​បុណ្យ​ទិវា​អ្នក​ម្ដាយ៕​​

រូបថតកន្លងមក អ៊ូ អាឡាន និង រឿន ណាត

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់